អេមហួស! ក្នុងកម្មវិធី Facebook អាចថតរូប ៣៦០ ដឺក្រេបានហើយ
- 2017-08-24 03:27:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេមហួស! ក្នុងកម្មវិធី Facebook អាចថតរូប ៣៦០ ដឺក្រេបានហើយ
ចន្លោះមិនឃើញ
ជាងមួយឆ្នាំហើយដែល Facebook បានអាប់ដេតឲ្យអ្នកប្រើប្រាស់អាចបង្ហោះរូបភាព ៣៦០ ដឺក្រេបាន ហើយពេលនេះបណ្ដាញសង្គមនេះក៏បានបន្ថែមមុខងារថ្មីអាចឲ្យថតរូបភាព ៣៦០ ដឺក្រេបានថែមទៀតផង។
ចាប់ពីថ្ងៃនេះតទៅសម្រាប់គណនីមួយចំនួនទាំង iOS និង Android នឹងអាចថតរូបភាព ៣៦០ ដឺក្រេបានតាមរយៈកម្មវិធី Facebook ដោយមិនបាច់ប្រើប្រាស់កម្មវិធីជំនួយអ្វីឡើយ។ ដើម្បីប្រើប្រាស់មុខងារនេះគ្រាន់តែចូលទៅកាន់ទីតាំងសម្រាប់បង្ហោះ Status ឬ រូបភាពបន្ទាប់មកស្វែងរកមុខងារឈ្មោះថា "360 Photo” រួចចាប់ផ្ដើមថតដោយអូសទូរសព្ទយឺតៗ។ ពេលរួចរាល់គ្រាន់តែចុច Post ជាការស្រេច៕