មកដឹងរឿងរ៉ាវប្រវត្តិសាស្រ្ត ចៃដន្យទាំង១១ កើតឡើងគួរឲ្យភ្ញាក់ផ្អើលបំផុត
- 2017-08-24 04:26:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងរឿងរ៉ាវប្រវត្តិសាស្រ្ត ចៃដន្យទាំង១១ កើតឡើងគួរឲ្យភ្ញាក់ផ្អើលបំផុត
ចន្លោះមិនឃើញ
ជីវិតរបស់យើងពោរពេញទៅដោយព្រឹត្តិការណ៍ដ៏អស្ចារ្យជាច្រើន ដែលជួនកាលមិនអាចពន្យល់ដោយហេតុផលសមរម្យណាមួយបានឡើយ។ អ្នកខ្លះគិតថាវាគឺជាប្រផ្នូល ខណៈអ្នកខ្លះទៀតនិយាយថា វាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ។
នៅក្នុងថ្ងៃនេះយើងនឹងណែនាំប្រិយមិត្តទាំងអស់គ្នា ឲ្យបានដឹងនូវរឿងរ៉ាវប្រវត្តិសាស្ត្រចៃដន្យទាំង ១១ ដែលកើតឡើងគួរឲ្យភ្ញាក់ផ្អើលបំផុត។
#១ កប៉ាល់ Olympic, Titanic និង Britannic
នៅក្នុងឆ្នាំ១៩០៧ ក្រុមហ៊ុន White Star Line បានផលិតកប៉ាល់ស្រដៀងគ្នា ចំនួន ៣ គ្រឿង គឺ កប៉ាល់ Olympic, Titanic និង Britannic ហើយពួកវាទាំង ៣ សុទ្ធតែមានជោគវាសនាស្រដៀងគ្នា។ កប៉ាល់ Britannic បានផ្ទុះនៅលើអណ្ដូងរ៉ែមួយ ឯកប៉ាល់ Titanic បានបុកជាមួយផ្ទាំងទឹកកកបណ្ដាលឲ្យលិច និង កប៉ាល់ Olympic បានបុកជាមួយកប៉ាល់ដទៃទៀត។
#២ កញ្ញាកំពូលសំណាង
គិលានុបដ្ឋាយិកាម្នាក់ មានឈ្មោះថា Violet Jessop គឺជាសមាជិកនាវិកនៅលើកប៉ាល់ទាំង ៣ គ្រឿងខាងលើ (Olympic, Titanic និង Britannic) ហើយនាងបានរួចផុតជីវិតពីគ្រោះថ្នាក់ទាំង ៣ លើកតែម្ដង។
#៣ លោក Mark Twain និងផ្កាយដុះកន្ទុយ Halley’s Comet
លោក Mark Twain បានកើតនៅក្នុងឆ្នាំ១៨៣៥ នៅពេលដែលផ្កាយដុះកន្ទុយ Halley’s Comet ស្ថិតនៅជិតព្រះអាទិត្យបំផុត ដែលយើងអាចមើលឃើញដោយមិនចាំបាច់ប្រើកែវយឹត។ ក្រោយមក អ្នកនិពន្ធជនជាតិអាមេរិករូបនេះ បានទស្សន៍ទាយពីការស្លាប់របស់ខ្លួន នៅថ្ងៃដែលផ្កាយដុះកន្ទុយបង្ហាញខ្លួនម្ដងទៀត ហើយវាពិតជាបានកើតឡើងមែន ពោលគឺនៅក្នុងឆ្នាំ១៩១០។
#៤ ស្លាកលេខឡានរបស់លោក Archduke Franz Ferdinand
ហេតុផលផ្លូវការមួយ ដែលបង្កឲ្យកើតមានសង្គ្រាមលោកលើកទី១ គឺការធ្វើឃាតអធិរាជនៃប្រទេសអូទ្រីស លោក Franz Ferdinand (Archduke of Austria-Este) នៅក្នុងឆ្នាំ១៩១៤ នៅ Sarajevo។ លោក និងភរិយា ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងឡានមួយគ្រឿង ដែលមានស្លាកលេខ A III-118 ខណៈវាគឺជាថ្ងៃបញ្ចប់នៃសង្គ្រាមលោកលើកទី១ (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ឬ 11.11.18)។
#៥ ទាហានអង់គ្លេសដែលបានស្លាប់ដំបូង និងចុងក្រោយបង្អស់ នៅក្នុងសង្គ្រាមលោកលើកទី១
លោក John Parr និងលោក George Ellison ជាទាហានអង់គ្លេសដែលបានស្លាប់ដំបូង និងចុងក្រោយគេបង្អស់ នៅក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានគេបញ្ចុះសពនៅទល់មុខគ្នា យ៉ាងចៃដន្យបំផុត។
#៦ សៀវភៅរូបត្លុក Dennis the Menace របស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៥១ សិល្បករមកពីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចេញផ្សាយសៀវភៅរូបត្លុកស្រដៀងគ្នា មានឈ្មោះថា Dennis the Menace។ រឿងដែលចម្លែកនោះគឺ ពួកគេបង្កើតសៀវភៅទាំងនេះឡើង ដោយឡែកពីគ្នា។ ដើម្បីជៀសវាងការភ័ន្តច្រឡំ សៀវភៅរូបត្លុករបស់ចក្រភពអង់គ្លេស បានដាក់លក់នៅក្រោមឈ្មោះថា Dennis and Gnasher វិញ។
#៧ ឡាន Porsche ត្រូវបណ្ដាសារបស់លោក James Dean
ឡាន Porsche 550 Spyder របស់អតីតតារាសម្ដែងអាមេរិក James Dean ត្រូវបានគេហៅថា «Little Bastard» ហើយឈ្មោះនេះ មិនមែនគេចេះតែដាក់ឡើយ។
បន្ទាប់ពីលោក James បានជួបគ្រោះថ្នាក់ចរាចរស្លាប់នៅក្នុងឡាននោះរួច វាត្រូវអ្នកច្នៃម៉ូដម្នាក់មានឈ្មោះថា George Barris ទិញយក។ ក្នុងអំឡុងពេលកំពុងលើកឡើងដើម្បីដឹក វាបានធ្លាក់លើជាងមេកានិចម្នាក់ បណ្ដាលឲ្យបាក់ជើងទាំង ២ តែម្ដង។
បន្ទាប់មក យានដ្ឋានដែលឡាន Porsche នោះបានទុក ត្រូវភ្លើងឆេះខ្ទេចម៉ត់ ប៉ុន្តែឡានមួយគ្រឿងនោះបែរជាមិនអីទៅវិញ។ ក្រោយមកទៀត សារមន្ទីរមួយបានយកវាទៅដាក់តាំងបង្ហាញ ហើយរថយន្ត Porsche ខាងលើ ក៏បានធ្លាក់ម្ដងទៀត បណ្ដាលឲ្យក្មេងជំទង់ម្នាក់បាក់ជើងម្ខាង។
#៨ ក្លិប២៧ (27 Club)
ក្លឹបនេះមានតន្ត្រីករ និងតួអង្គល្បីៗ ដែលបានស្លាប់នៅអាយុ ២៧ ឆ្នាំ ដោយគ្មានបុព្វហេតុច្បាស់លាស់។ សមាជិកដំបូងបង្អស់នៃក្លឹបដ៏ចម្លែកនេះ គឺអ្នកតាក់តែងកម្មវិធី លោក Alexandre Levy។ បន្ទាប់មកមានដូចជា Jimi Hendrix, Janis Joplin, Jim Morrison និងចុងក្រោយគេបង្អស់គឺ Anton Yelchin ដែលបានស្លាប់នៅក្នុងឆ្នាំ២០១៦។
#៩ កូនភ្លោះបែកគ្នា ៣៩ ឆ្នាំ
កូនភ្លោះមួយគូ មានឈ្មោះថា Jim Lewis និង Jim Springer បានបែកគ្នាក្រោយពេលកើត ដោយត្រូវឲ្យទៅគ្រួសារ ២ ផ្សេងគ្នាយកទៅចិញ្ចឹម។ រយៈពេល ៣៩ ឆ្នាំក្រោយមក ពួកគេក៏មានឱកាសជួបគ្នាវិញ ហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែជីវិតរស់នៅស្រដៀងគ្នារបស់ពួកគេ។
#១០ ប្រធានាធិបតីរុស្ស៊ី
ទាហានរុស្ស៊ីម្នាក់នៅក្នុងឆ្នាំ១៩២០ និងម្នាក់ទៀតនៅក្នុងឆ្នាំ១៩៤១ ស្លៀកពាក់ឯកសណ្ឋានយោធា ដែលមើលទៅស្រដៀងនឹង ប្រធានាធិបតីរុស្ស៊ីបច្ចុប្បន្ន គឺ លោក Vladimir Putin ខ្លាំងណាស់។
#១១ រឿងតុក្កតា The Simpsons និង ប្រធានាធិបតីអាមេរិក Donald Trump
ឈុតមួយនៅក្នុងរឿងតុក្កតា The Simpsons កាលពីឆ្នាំ២០០០ បង្ហាញឲ្យឃើញថា លោក Donald Trump បានក្លាយជាប្រធានាធិបតីអាមេរិក ហើយវាពិតជាបានកើតឡើងមែន៕
ចុចអាន៖