ក្បាល​រ៉ូប៊ីនេ​​​​ស្វ័យ​ប្រវត្តិ​និយម​ប្រើ​នៅ​ផ្សារ​ទំនើប ដំណើរ​ការ​ដូច​ម្ដេច?

  • 2017-08-24 08:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​ផ្សារ​ទំនើប​ជា​ច្រើន​នា​ទីក្រុង​ភ្នំពេញ​បាន​និយម​ប្រើ​ប្រាស់​​នូវ​​ក្បាល​រ៉ូប៊ីនេ​​​ស្វ័យប្រវត្តិ​ ដែល​អាច​បង្ហូរ​ទឹក​ ឬ បិទ​ទឹក​បាន​ដោយ​ខ្លួន​ ដោយ​មិន​​បាច់​ឲ្យ​មនុស្ស​ទាញ​បិទ ឬ បើក​ដូច​​ក្បាល​រ៉ូប៊ីនេ​ធម្មតា​ឡើយ។

ក្បាល​រ៉ូប៊ីនេ​​​​ស្វ័យ​ប្រវត្តិ​នេះ​ដំណើរ​ការ​បាន​ដោយ​មាន​គ្រឿង​វត្ថុធាតុ​សំខាន់ៗ​ចំនួន​បួន៖

១. ​សន្ទះ​អ៊ីសូឡង់ ​ដែល​មាន​តួនាទី​​​ចាប់​ផ្ដើម ឬ បញ្ឈប់​លំហូរ​ទឹក

២. Sensor និង​គ្រឿង​បញ្ជា​អេឡិចត្រូនិក​ ដែល​គួប​ផ្សំ​គ្នា​អាច​ដឹង​ពី​វត្តមាន​របស់​វត្ថុ​នៅ​ពី​មុខ​ក្បាល​រ៉ូប៊ីនេ​ ហើយ​បញ្ជា​ឲ្យ​សន្ទះ​អ៊ីសូឡង់​​ចាប់​ផ្ដើម​ប្រតិបត្តិការ​លំហូរ​ទឹក។ បន្ទាប់​មក​ពេល​ដែល​វត្ថុ​លែង​មាន​វត្តមាន​ Sensor និង​គ្រឿង​បញ្ជា​អេឡិចត្រូនិក នឹង​បញ្ជា​ឲ្យ​សន្ទះ​អ៊ីសូឡង់​​បញ្ឈប់​លំហូរ​ទឹក។

៣. ប្រភព​ថាមពល វា​អាច​ដំណើរ​ការ​ដោយ​ប្រើ​ថ្ម ឬ ​ប្រើ​ឧបករណ៍​ចម្លង​ចរន្ត។ ថ្ម​ដែល​គេ​និយម​ប្រើ​​គឺ​ C, AA​ និង​ថ្ម​លីចូម​ថាមពល​ ៦ ឬ ៩ វ៉ុល។ ដោយ​ឡែក​សម្រាប់​ក្បាល​រ៉ូប៊ីនេ​​​​ស្វ័យ​ប្រវត្តិ​ដែល​ប្រើ​ឧបករណ៍​ចម្លង​ចរន្ត​ ចំណាយ​តិច​លើ​ការ​ផលិត និង​មាន​តម្លៃ​ខុសៗ​គ្នា​តាម​​ទីផ្សារ។

៤. បំពង់​បង្ហូរ​ទឹក ដែល​មាន​នាទី​បង្ហូរ​ទឹក។ បំពង់​​ខ្លះ​មាន​បំពាក់​នូវ​គ្រឿង​បន្លាស់​បី​ខាង​លើ​មក​ជា​មួយ​តែ​ម្ដង ហើយ​ខ្លះ​ទៀត​មាន​បំពាក់​ខ្សែ​​អុបទិក​ដើម្បី​បញ្ចូល​សញ្ញា​​ទៅ​វិញ​ទៅ​មក​រវាង​ Sensor៕​​​​​​​​​​​​

ប្រភព៖ Mac Faucets   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី