iPhone 8 លក់​នៅ​អាមេរិក​នឹង​មាន​តម្លៃ​ចាប់​ពី​ ៩៩៩ ដុល្លារ ​ទំហំ​ ៦៤ GB​

  • 2017-08-25 02:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​សហរដ្ឋអាមេរិក​ដ៏​ធំ​មួយ​ឈ្មោះ​ថា​ The New York Times បាន​​ឲ្យ​ដឹង​ថា​ iPhone 8 នឹង​មាន​តម្លៃ​លក់​ចាប់​ពី​ ៩៩៩ ដុល្លារ​ សម្រាប់​​ប្រភេទ​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB។

ផ្អែក​តាម​របាយការណ៍​ចេញ​ផ្សាយ​ម្សិលមិញ​ក៏​បាន​លើក​ឡើង​ដែរ​ថា​ iPhone 8 នឹង​មាន​ជម្រើស​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ធំ​ជាង​ iPhone មុនៗ​ដោយ​មាន​ទំហំ​ ៦៤ GB, ២៥៦ GB និង ៥១២ GB ឯណោះ។ នេះ​អាច​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​វា​ខ្ពស់​ជាង​ iPhone មុនៗ។ មួយ​វិញ​ទៀត​ iPhone 8 ថែម​មាន​បំពាក់​អេក្រង់​​ថ្មី និង មាន​តួ​ខ្លួន​រចនា​តាម​បែប​ផែន​ថ្មី​ផង​ដែរ។

ប្រសិន​បើ​ដំណឹង​ពី​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ជា​ដំណឹង​ពិត​មែន​អ្នក​ដែល​ចង់​បាន​ iPhone 8 មាន​ទំហំ​ធំ​ដាច់​គេ​​ត្រូវ​ចំណាយ​លុយ​ច្រើន​បន្តិច។ បើ​ទំហំ​ ៦៤ GB មាន​តម្លៃ​ ៩៩៩ ដុល្លារ​ នោះ​ទំហំ​ ៥១២ GB អាច​នឹង​តម្លៃ​ប្រហែល​ ១ ១៩៩ ដុល្លារ​ឯណោះ ហើយ​ទំហំ​ ២៥៦ GB តម្លៃ​ប្រហែល​ ១ ០៩៩ ដុល្លារ

គួរ​បញ្ជាក់​ថា​ iPhone 8 រួម​ទាំង​ iPhone 7s/7s Plus រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ខាង​មុខ ដោយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​ ២២ ខែ​កញ្ញា។ នេះ​បើ​តាម​​ដំណឹង​ចចាមអារ៉ាម​​ចុង​ក្រោយ​បំផុត៕​​​​​

ប្រភព៖ redmondpie   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី