តុលាការថៃ​ប្រកាស​ចាប់ខ្លួន​លោកស្រី យីង ឡាក់ ក្រោយមិន​បង្ហាញខ្លួនថ្ងៃប្រកាស​សាលដីកា

  • 2017-08-25 03:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៥​សីហា​នេះ ​ជា​ថ្ងៃ​តុលាការ​កំពូល​​ថៃ​ប្រកាស​សាល​ដីកាសំណុំ​រឿង​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ស្រី​យីងឡាក់ ​ពាក់​ព័ន្ធ​នឹង​​អំពើ​ពុក​រលួយ​គម្រោង​ទិញ​ស្រូវ​អង្ករ ប៉ុន្តែ​លោក​ស្រី​មិន​បាន​មក​បង្ហាញ​ខ្លួន​ឡើយ។

​តុលាការ​កំពូល​ថៃ​សម្រេច​លើក​ពេល​ប្រកាស​សាល​ដីកាទៅ​ថ្ងៃ​ទី ២៧​ខែ​កញ្ញា​វិញ និង​ចេញ​ដីកា​ចាប់​ខ្លួន​លោក​ស្រី​​ទៀត​ផង។ លោក​ស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រា ​ធ្លាប់​បដិសេធ​ការ​ប្រព្រឹត្តិ​ខុស​ក្នុង​គម្រោង​ទិញ​ស្រូវ​អង្ករ​របស់​ខ្លួន​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ។

​ប្រសិន​បើ​លោក​ស្រី​រក​ឃើញ​ថា​ មាន​ទោស​មែន​ លោក​ស្រី​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១០​ឆ្នាំ ​ហាមឃាត់​សកម្មភាព​នយោបាយ​មួយ​ជីវិត និង​​រឹប​អូស​ទ្រព្យ​សម្បត្តិ។ យ៉ាង​ណា​ក្ដី នៅ​ព្រឹក​នេះ លោក​ស្រី​ យីងឡាក់ មិន​បាន​មក​បង្ហាញ​ខ្លួន​ឡើយ ដោយលើក​ហេតុផល​ថាឈឺ តែ​តុលាការ​មិន​ទទួល​ហេតុផល​នោះ​។

លោក​ស្រី​ យីងឡាក់ ដែល​ជា​​ប្អូន​ស្រី​របស់​អតីត​នាយក​រដ្ឋមន្ត្រី​​ថៃ​ ថាក់ ស៊ីន​ស៊ីណាវ៉ាត្រា ​គឺ​ជា​​នាយក​រដ្ឋមន្ត្រី​ថៃ​ស្រី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១១ និង​​ត្រូវ​ដក​ហូត​តំណែង​ក្នុង​ឆ្នាំ ២០១៥។ យ៉ាង​ណា លោក​ស្រី​នៅ​តែ​មាន​ប្រជាប្រិយភាព​​ក្នុង​ចំណោម​អ្នក​គាំទ្រ​អាវ​ក្រហម។ មុន​ពេល​​ប្រកាស​សាលដីកា ​អ្នក​គាំទ្រ​លោក​ស្រី​រាប់​រយ​​នាក់​ក៏​បាន​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​អគារ​តុលាការ​កំពូល​​នៅ​ក្រុង​បាងកក​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី