តេ​ឡេ​ស្កុប​យក្ស​មួយ នឹង​ស្រាវ​ជ្រាវ​ពិភព​មហា​សមុទ្រ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ

  • 2017-08-25 13:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តេ​ឡេ​ស្កុប​ James Webb Telescope ​នឹង​ប្រើ​ប្រាស់​សមត្ថភាព​ពន្លឺ​ក្រហម​អាំង​ប្រា​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ពីម​ហា​សមុទ្រ​លើ​ព្រះចន្ទ​ Europa របស់​ភព​ព្រហស្បតិ៍​ (Jupiter) ​និង​ Enceladus ​របស់​ភព​សៅរ៍​ (Saturn) ​ដោយ​បន្ថែម​ការ​អង្កេត​តាម​ដាន​ដែល​អង្គការ​ណា​សា​ធ្លាប់​បញ្ជូន​យាន Galileo ​និង​ Cassini ​ទៅ​ស្រាវ​ជ្រាវ​ភព​ទាំង​ពីរ​នេះ​ ។

តេ​ឡេ​ស្កុប​ James Webb Telescope ​ដែល​មាន​កញ្ចក់​ចំនួន​១៨​ផ្ទាំង​ទំហំ​ ២,៤ ​ម៉ែត្រ​ រួម​ទាំង​អង្កត់​ផ្ចិត​ ៦,៥ ម៉ែត្រ​នឹង​បង្ហាញ​ផ្លូវ​ដល់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ឆ្ពោះ​ទៅ​រក​បេ​ស​ក​កម្ម​អ​នា​គត​ទៅ​កាន់​ព្រះ​ចន្ទ​ Europa ​និង​ Enceladus ។ ព្រឹន្ទ​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ទាំង​ពីរ​នេះ​ត្រូវ​បាន​ជ្រើស​រើស​ជា​ចំណុច​គោល​ដៅ​ស្រាវ​ជ្រាវ​របស់​តេ​ឡេ​ស្កុប​ James Webb Telescope ​ដោយ​អ្នក​វិទ្យា​សាស្ត្រ​អភិវឌ្ឍ​តេ​ឡេ​ស្កុប និង​ជា​មនុស្ស​ដំបូង​គេ​ប្រើ​ប្រាស់​តេ​ឡេ​ស្កុប​នេះ​ដើម្បី​អង្កេត​ពីចក្រ​វាឡ​ ។

ដោយ​ឡែក​គោល​បំណង​វិទ្យា​សាស្ត្រ​១​ក្នុង​ចំណោម​គោល​បំណង​វិទ្យា​សាស្ត្រ​ច្រើន​ផ្សេង​ទៀត​របស់​តេ​ឡេ​ស្កុប​ James Webb Telescope ​គឺ​សិ​ក្សា​ភព​ទាំង​ពីរ​ដោយ​ផ្តល់​ព័ត៌​មាន​ជាក់​ច្បាស់​ពី​ការ​កកើត​ជីវិត​ដំបូង​គេ​ ។

រំឮកថា​ តេ​ឡេ​ស្កុប​ James Webb Telescope ​គឺ​ផលិត​ដោយ​ទី​ភ្នាក់​ងារ​អវ​កាស​ធំៗ​ចំនួន​៣​គឺ​អង្គ​ការ​ណា​សា​ អឺរ៉ុប ​និង​កា​ណា​ដា​ ។ វា​នឹង​ត្រូ​វបញ្ចូន​ទៅ​កាន់​លំហ​អា​កាស​តាម​រយៈ​រ៉ុកកែត​ Ariane 5 ECA ​នៅ​ខែ​តុលា​ ២០១៨​ក្នុង​បេស​ក​កម្ម ១០ ​ឆ្នាំ​ឯ​ណោះ​ ៕

ប្រភព៖ Phys   ប្រែ​សម្រួល៖ សិ​រី​បុទ្រ

អត្ថបទពេញនិយម