មក​ដឹង​ពី​ការងារ​ដ៏ស្មុគ​ស្មាញ និង​គ្រោះថ្នាក់​បំផុត​របស់​អ្នក​ថត​រូប​ឯកសារ​សត្វ​

  • 2017-08-26 08:12:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​​ភាគច្រើន​តែង​ឆ្ងល់​ថា តើ​គេ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​ថត​វីដេអូ​ឯកសារ​សត្វ​ដ៏​រស់​រវើក​ឲ្យ​យើង​បាន​ទស្សនា?​

ខាង​ក្រោម​នេះ​ គឺ​ជា​បទ​ពិសោធន៍ ដែល​លោក Paul Nicklen អាជីព​ជា​អ្នក​ថតរូប​ឲ្យ​សត្វ​របស់​ National Geographic យក​មក​ចែក​រំលែក ដែល​ការងារ​លោក​ភាគ​ច្រើន​ថត​រូប សត្វ​សាហាវ រាប់​តាំង​ពី​ខ្លា​ឃ្មុំ​តំបន់​ប៉ូល​ រហូត​ដល់​សត្វ​ស្លូត​ ផេន​ឃ្វីន នៅ​ទ្វីប​​ទឹក​កក​ អង់តាក់ទិក។

១. រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពី​សត្វ​

យ៉ាង​ហោច​ណាស់​ត្រូវ​នៅ​ចម្ងាយ​ពី​សត្វ​ព្រៃ​ ៣០០ ម៉ែត្រ ធ្វើ​យ៉ាង​ណា​ឲ្យ​សត្វ​ទាំង​នោះ​​ធ្វើ​តាម​ធម្មជាតិ​របស់​ពួកវា ព្រោះ​ Telephoto lense អាច​ទាញ​រូបភាព​ឲ្យ​មើល​ទៅ​ដូច​នៅ​ជិត​អ៊ីចឹង។ Nicklen និយាយ​ថា បើ​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​សុវត្ថិភាព​ទេ​ ត្រូវ​នៅ​ក្នុង​ឡាន​ហើយ​បិទ​បង្អួច​ ព្រោះ​សត្វ​សាហាវ​​យល់​ថា​ឡាន​ជា​ភាវៈ​គ្មាន​ជីវិត​ ខណៈ​ដែល​មនុស្ស​ប្រៀប​បាន​នឹង​​អ្នក​គំរាម​កំហែង​សន្តិសុខ​ពួកវា​គ្រប់​ពេល។ ​​​

​២. ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ​ស៊ាំ​នឹង​អ្នក​

ដើម្បី​ថត​​បាន​ល្អ ត្រូវ​​ទៅ​ឲ្យ​កៀក​ ហើយ​ស្និទ្ធ​នឹង​សត្វ និង​ចៀស​វាង​សម្លឹង​ភ្នែក​ពួកវា។ Nicklen បន្ថែម​ថា បន្ទាប់​ពី​រយៈពេល​ពេញ​មួយ​ខែ​ លោក​អង្គុយ​នៅ​កន្លែង​ដែល​ខ្លាឃ្មុំ​ខ្មៅ ដើរ​លេង​ក្បែរៗ​គាត់​យ៉ាង​រំភើយ​​ ក្នុង​ចម្ងាយ​​មិន​ដល់​១ម៉ែត្រ​ពី​លោក។ ជួនកាល​ មាន​ខ្លាត្រី​យក​ចំណី​មក​ឲ្យ​លោក កូន​ត្រី​បាឡែន​ហែល​លេង​យ៉ាង​សប្បាយ ហើយ​និង​គោ​តំបន់​​ទឹក​កក​អាកទិច​មក​ឈ្មុល​លេង​ជាមួយ​លោក​ជាដើម។

៣. ភាសា​កាយ​វិការ​

ដោយ​សារ​សត្វ​មិន​ចេះ​និយាយ​ ដូច្នេះ​ពួកវា​តែង​ប្រើ​ភាសា​កាយ​វិការ​ដើម្បី​បង្ហាញ​ពី​បំណង ដូច​ជា៖ ភ័យ​តក់ស្លុត សប្បាយ ឬ​ការ​ទទះ​ដី​​ដើម្បី​ការពារ​ខ្លួន​ជាដើម។ ហេតុ​នេះក្នុង​នាម​ជា​អ្នក​ថត​រូប​ឲ្យ​សត្វ​ ត្រូវ​ស្វែង​យល់​ពី​ចំណុច​ទាំង​នេះ​។

៤. ការ​អត់​ធ្មត់

​មាន​តែ​ការ​អត់ធ្មត់​ ទើប​ទទួល​បាន​រូបភាព​ឯកសារ​សត្វ​ដ៏​ល្អ​បំផុត ដែល​នឹក​ស្មាន​មិន​ដល់​។ មាន​ម្ដង​នោះ​ ក្នុង​បេសកកម្ម​៩០​ថ្ងៃ​ Nicklen​ ថត​សឹង​មិន​បាន​រូប​១ប៉ុស្តិ៍​ ប៉ុន្តែ​២ថ្ងៃ​ចុងក្រោយ លោក​បាន​ផ្តិត​នូវ​ទិដ្ឋភាព​ដ៏​កម្រ​របស់​ខ្លាឃ្មុំ​ស សម្រាប់​ទស្សនា​វដ្តី National Geographic។

ប្រភព៖ National Geographic   ប្រែ​សម្រួល៖ សុខ លាងហ៊ត​

អត្ថបទថ្មី