Nokia ម្តង​នេះ​លេងធ្ងន់ ​​អាច​ធ្វើ​ឲ្យ​​​អ្នកកាន់​ ​iPhone​ ​ងាក​មក​ប្រើ​ ​Nokia 8 វិញ​បាន​

  • 2017-08-28 02:34:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​បង្ហើប​ពី​ក្រុមហ៊ុន​ ​HMD Global​ ​បាន​ឲ្យ​ដឹង​ថា​ ​Nokia 8​ ​គឺ​ជា​ស្មាតហ្វូន​ដែល​នឹង​ចូល​មក​អង្រួន​ទីផ្សារ​ស្មាតហ្វូន​ ​Android​ ​ជា​មួយ​តួ​ខ្លួន​អាលុយមីញ៉ូម​ដ៏​ប្រណិត​ចាប់​ពី​ខែ​កញ្ញា​ ​ឆ្នាំ​ ​២០១៧​ ​នេះ​តទៅ​ ​ហើយ​ចំណុច​ពិសេស​ ​៤​ ​របស់​ ​Nokia 8​ ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ប្រើ​ស្មាតហ្វូន​ម៉ាក​នានា​ ​ងាក​មក​ប្រើ​វា។

  • Nokia 8​ ​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ ​សហការ​ផលិត​ជា​មួយ​ ​Zeiss​ ​ដែល​ជា​អ្នក​ជំនាញ​ខាង​ផលិត​បច្ចេកវិទ្យា​កាមេរ៉ា​ឈាន​មុខ​របស់​​ប្រទេស​អាល្លឺម៉ង់​ ​ឬ​អាច​ថា​លំដាប់​កំពូល​ទូទាំង​ពិភពលោក​ផង​នោះ។
  • ជា​ស្មាតហ្វូន​មុន​គេ​បង្អស់​ដែល​អាច​ថត​វីដេអូ​ដល់​កម្រិត​ ​4K​ ​អម​សំឡេង​ប្រភេទ​ ​៣៦០​ ​ដឺក្រេ​ ​ជា​មួយ​ ​OZO​ ​ដែល​ជា​បច្ចេកវិទ្យា​សំឡេង​ដែល​គេ​ប្រើប្រាស់​សម្រាប់​ផលិត​ភាពយន្ត​ ​Hollywood។
  • មាន​ ​Dual Sight​ ​ដែល​ជា​បច្ចេកវិទ្យា​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ ​Live​ ​ទៅ​កាន់​បណ្ដាញ​សង្គម​ជា​មួយ​កាមេរ៉ា​ក្រោយ​ ​ហើយ​អាច​ប្រើប្រាស់​កាមេរ៉ា​មុខ​សម្រាប់​ថត​រូប​ ​Selfie​ ​និង​វីដេអូ​ក្នុង​ពេល​តែ​មួយ។
  • ក្រុមហ៊ុន​ប្រកាស​ថា​ ​Nokia 8​ ​គឺ​ជា​ស្មាតហ្វូន​ទី​មួយ​ដែល​ពួក​គេ​យក​មក​ប្រជែង​ក្នុង​ទីផ្សារ​ជា​ផ្លូវការ​ ​ខណៈ​ម៉ូដែល​មុន​ៗ​ ​គ្រាន់​តែ​ជា​ការ​សាកល្បង​ប៉ុណ្ណោះ​ ​ហើយ​បច្ចេកវិទ្យា​របស់​ ​Nokia 8​ ​ប្រាកដ​ណាស់​ដែល​គ្រប់គ្នា​នឹង​ពេញ​ចិត្ត​ជាក់​ជា​មិន​ខាន។

គ្រាន់​តែ​មើល​លើ​ចំណុច​ត្រួស​ៗ​ទាំង​ ​៤​ ​ខាង​លើ​ ​គេ​អាច​សន្និដ្ឋាន​បាន​ថា​ ​ពេល​ ​Nokia 8​ ​បង្ហាញ​ខ្លួន​ស្រប​ការ​រចនា​ប្លែក​ ​រួម​ជា​មួយ​បច្ចេកវិទ្យា​​ទំនើប​ៗ​ ​ពិត​ណាស់​ដែល​អាច​ដឹង​ថា​អ្នក​កំពុង​ប្រើ​ ​iPhone​ ​ដែល​មិន​សូវ​មាន​បច្ចេកវិទ្យា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចង់​បាន​ ​Nokia 8​ ​នេះ​មក​ប្រើ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី