រថយន្តអគ្គិសនីរបស់ Audi នឹងបំពាក់បន្ទះសូឡារ
- 2017-08-28 12:59:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអគ្គិសនីរបស់ Audi នឹងបំពាក់បន្ទះសូឡារ
ចន្លោះមិនឃើញ
Audi បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនបន្ទះសូឡារ Alta Devices ដើម្បីបំពាក់បន្ទះសូឡារលើដំបូលរថយន្តអគ្គិសនីរបស់ខ្លួននាពេលអនាគត។
ក្រុមហ៊ុន Alta Devices មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា មួយនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញចំពោះបន្ទះសូឡារដ៏មានប្រសិទ្ធភាពខ្ពស់របស់ខ្លួន ដោយនឹងសហការជាមួយក្រុមហ៊ុន Audi ដើម្បីផលិតសូឡារស្តើងនិងស្រាលបំផុតដែលអាចដាក់បញ្ចូលក្នុងកញ្ចក់ដំបូលរថយន្តបាន។ បន្ទះគំរូសូឡារដំបូងគេនឹងរួចរាល់នៅចុងឆ្នាំ ២០១៧ នេះ ហើយក្រុមហ៊ុនទាំងពីរនឹងយកបន្ទះសូឡារទៅបំពាក់លើដំបូលរថយន្តអគ្គិសនីទាំងអស់ ។
គួរបញ្ជាក់ថា រថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Audi គឺ e-tron SUV នឹងមាននៅឆ្នាំ ២០១៨ ហើយនឹងមានម៉ូដែលរថយន្ត e-tron Sportbackមួយទៀត ។ ម៉ូដែលទាំងពីរនេះនឹងត្រូវបានផលិតនៅរោងចក្រក្នុងប្រទេសបែលហ្ស៊ិកដែលអាចធ្វើដំណើរលើដងផ្លូវជាង ៤០០ គីឡូម៉ែត្រឯណោះ។ មិនទាន់ចប់ Audi នឹងផលិតរថយន្តអគ្គិសនីមួយម៉ូដែលទៀតនៅឆ្នាំ ២០២០ ប្រជែងជាមួយរថយន្តអគ្គិសនី BMW i3 និង Bolt EV របស់ Chevrolet៕