Cloudy Height សមរភូមិ​ប្រយុទ្ធ​ថ្មី​ក្នុង​ភូមិ​បុរាណ​ចិន​គេ​បោះបង់​ចោល

  • 2014-11-10 21:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមរភូមិ​ប្រយុទ្ធ​ថ្មី​នឹង​បង្ហាញ​ខ្លួន​ទៀត​ហើយ​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ ជាមួយ​នឹង​ការ Update ចូល Version ថ្មី​មួយ​ទៀត​នៃ​សេវា​កម្សាន្ត FireStorm។ មិន​សូវ​ខុស​ពី​ការ Update កាល​ពី Version មុន​ដែល​សេវា​កម្សាន្ត FireStorm នាំ​ប្រិយមិត្ត​ទៅ​ប្រយុទ្ធ​នៅ​ប្រាសាទ​ចាស់​បុរាណ ម៉ាយ៉ាន សម្រាប់ Version ថ្មី​នេះ FireStorm នឹង​នាំ​ប្រិយមិត្ត​ទៅ​ប្រយុទ្ធ​នៅ​ក្នុង​ភូមិ​បុរាណ​ចំណាស់​មួយ​ទៀត គឺ Cloudy Height ភូមិ​បុរាណ​ចិន​ដែល​ត្រូវ​គេ​បោះបង់​ចោល។

 

 

 

 

សម្រាប់​ផែនទី​ប្រយុទ្ធ​ថ្មី​នេះ​ផង​ដែរ គឺជា​សមរភូមិ​ប្រយុទ្ធ PVP មិន​មែន​ជា​សមរភូមិ​ប្រយុទ្ធ​ជាមួយ​បិសាច​រមាស ឬ PVE ដូច​ការ​ដែល​ប្រយុទ្ធ​នៅ​ក្នុង​ប្រាសាទ​បុរាណ​ម៉ាយ៉ាន​ឡើយ។ ខ្មាន់​កាំភ្លើង​ទាំងអស់​នឹង​ត្រូវ​ប្រយុទ្ធ​គ្នា​ជា​ក្រុម (Quick Revival និង Team Death Match) នៅ​ក្នុង​ភូមិ​ដ៏​ស្ងប់ស្ងាត់​ដែល​សម្បូរ​ទៅ​ដោយ​សំណាក់​បែកបាក់ រហែក​ធ្លុះធ្លាយ​នេះ ដើម្បី​ទទួល​បាន​ជ័យជម្នះ។

 

 

បន្ថែម​ពី​សមរភូមិ​ប្រយុទ្ធ​ថ្មី សំលៀកបំពាក់​ប្រយុទ្ធ​បែប​ចិន​បុរាណ​លាយ​សម័យ Ethnic Costume ក៏​នឹង​បង្ហាញ​ខ្លួន​ផង​ដែរ។ អាវ​ពណ៌​ក្រហម ខ្សែ​ក្រវាត់​ពណ៌​មាស បន្ថែម​ជាមួយ​នឹង​ស្បែក​ជើង​កែង​ធ្វើ​អំពី​សូត្រ ធ្វើ​ឲ្យ​តួអង្គ​នារី​មើល​ទៅ Cute និង​ស៊ិចស៊ី​មែនទែន ខណៈ​តួអង្គ​បុរស​ក៏​សង្ហារ​មិន​ធម្មតា ដោយ​មាន​អាវ​ពណ៌​ក្រហម​ដូច​គ្នា​រំលេច​ទៅ​ដោយ​ដៃ​អាវ​ពណ៌​ស និង​ខោ​ជើង​វែង​បែប​កីឡា។

 

 

 

 

ចំណែក​​សព្វាវុធ​វិញ​កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត ដោយ​ចាប់ពី Version នេះ​ទៅ​អ្នក​កម្សាន្ត​អាច​ប្រើ​ស្នា​ថ្មី ZK Multiple Crossbow ដែល​ជា​ស្នា​បាញ់​ម្ដង​ចេញ​ដល់​ទៅ ៥ ព្រួញ។ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា ស្នា​នេះ​អាច​កម្ចាត់​ពពួក​ក្រុម​បិសាច Zombie បាន​យ៉ាង​ងាយ ព្រោះ​គ្រាប់​ព្រួញ​ស្នា​នេះ​នឹង​បន្ថែម​កម្លាំង Damage នៅ​ពេល​ដែល​បាញ់​ចំ Zombie។

 

 

អត្ថបទ៖ ភីឆាយ