Liverpool ទិញ​​បាន​កីឡា​ករ​មិន​​សូវ​ល្បី​ឈ្មោះ បំបែក​កំណត់​ការ​ផ្ទេរ​របស់​ក្លឹប

  • 2017-08-29 02:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហង្ស​ក្រហម Livepool បាន​យល់​ព្រម​ផ្ទេរ​បំបែក​កំណត់​ត្រា​ក្លឹប​​យក​ខ្សែ​បម្រើ Naby Keita សញ្ជាតិ​​ ហ្គីណេ ពី​ក្រុម RB Leipzig មក​កាន់​ទឹក​ដី Anfield ​ហើយ។

​ Livepool បាន​​យល់​ព្រម​លើ​តម្លៃ​​​ខ្លួន​៤៨​លាន​ផោន ទិញ​ផ្ដាច់​កុងត្រា​ពី​ក្លឹប​នៅ​អាល្លឺម៉ង់ RB Leipzig ប៉ុន្តែ​​តាម​ការ​ព្រមព្រៀង​ កីឡាករ​រូប​នេះ​​នឹង​មក​ទឹក​នៅ​អង់គ្លេស​នៅ​​រដូវ​កាល​ក្រោយ ឆ្នាំ​២០១៨ មិន​មែន​រដូវ​កាល​នេះ​ទេ។ ​

​Keita គឺ​ជា​គោលដៅ​ធំ​របស់​លោក ​Jurgen Klopp តាម​ទិញ​នៅ​រដូវ​ក្ដៅ​នេះ។ យ៉ាងណា​ទម្រាំ​តែ​ទិញ​បាន​ Liverpool​ ត្រូវ​បាន RB Leipzig បដិសេធ​សំណើ​ជា​ច្រើន​លើក​ច្រើន​សារ។ តម្លៃ​​៤៥​​លាន​ផោន​នេះ បាន​ស៊ីដាច់​កំណត់​ត្រា​របស់ Andy Carroll ៣៥​លាន​ផោន ដែល​ Liverpool ទិញ​ពី Newcastle កាល​ពី​ឆ្នាំ​២០១១។

និយាយ​ពី​សមិទ្ធផល Naby Keita បាន​ជួយ RB Leipzig ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​នៅ​​Bundesliga ​​ក្រោម​ក្រុម Bayern Munich កាល​ពី​រដូវ​កាល​មុន​។ ដូច្នេះ​រដូវ​កាល​នេះ Leipzig ក៏​មាន​ឈ្មោះ​លេង​នៅ  Champions League ផង​ដែរ៕ ​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ