Chamberlain ចោល​ Arsenal ទៅ​ចូល​រួម​ជាមួយ​ Chelsea

  • 2017-08-29 01:10:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alex Oxlade-Chamberlain ត្រូវ​ក្លឹប​បើក​ភ្លើង​ខៀវ​ឲ្យ​ទៅ​ចូល​រួម​ជាមួយ​ជើង​ឯក​ Premier League តោ​ខៀវ​ Chelsea នៅ​រដូវ​កាល​ថ្មី​នេះ។

Alex Oxlade-Chamberlain

ខ្សែ​បម្រើ​ស្លាប​ល្បឿន​លឿន​នឹង​ផុត​កុងត្រា​នៅ​ចុង​រដូវ​កាល​ហើយ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​នោះ​ទេ​​ ធ្វើ​ឲ្យ​ Arsenal ត្រូវ​បង្ខំ​ចិត្ត​លក់​គេ​ចេញ​ដើម្បី​​បញ្ចៀស​ការ​បាត់​បាត់​ដោយ​មិន​ទទួល​បាន​សូម្បី​មួយ​សេន​ពី Chamberlain។

របាយការណ៍​ចុង​ក្រោយ​ឲ្យ​ដឹង​ថា​ Chelsea បាន​ព្រមព្រៀង​ថ្លៃ​ជាមួយ​ Arsenal រួចរាល់​ហើយ​នៅ​ចាំ​តែ​ការ​ពិនិត្យ​សុខភាព​ប៉ុណ្ណោះ។​ Oxlade-Chamberlain នឹង​ក្លាយ​ជា​សមាជិក​ថ្មី​ទី​ប្រាំ​របស់​ក្រុម​លោក Conte បន្ទាប់​ពី ខ្សែ​ប្រយុទ្ធ Alvaro Morata, អ្នក​ចាំ​ទី​ Willy Caballero, ខ្សែ​ការ​ពារ​ Antonio Rudiger និង​ខ្សែ​បម្រើ Tiemoue Bakayoko៕

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត