ចំនួនអ្នកមើលការប្រកួត Floyd ខុសច្បាប់តាមអនឡាញស្មើប្រជាជនប្រទេស១
- 2017-08-29 03:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកមើលការប្រកួត Floyd ខុសច្បាប់តាមអនឡាញស្មើប្រជាជនប្រទេស១
ចន្លោះមិនឃើញ
មនុស្ស២,៩៣លាននាក់បានទស្សនាដោយខុសច្បាប់នៃការប្រកួតប្រចាំសតវត្សរវាង Floyd Mayweather និងConor McGregor។ នេះតាមការឲ្យដឹងពីអ្នកជំនាញខាងសុវត្ថិភាពអនឡាញ។
ការប្រកួតដ៏ធំកាលពីថ្ងៃអាទិត្យកន្លងទៅ មានប្រទេសចំនួន២០០ដែលបានបង់ប្រាក់ដើម្បីបានសិទ្ធិទស្សនាការប្រកួត ខណៈនៅអាមេរិកត្រូវបង់ជិត១០០ដុល្លារក្នុងការទស្សនាគូ Floyd និង McGregor។ តែយោងតាមក្រុមហ៊ុនសន្តិសុខឌីជីថល Irdeto បានបញ្ជាក់ថា មានមនុស្សរាប់លាននាក់លើពិភពលោកបានរីករាយទស្សនាការប្រកួតដែលរៀបចំនៅ T-Mobile Arena ដោយខុសច្បាប់តាមបណ្ដាញសង្គមនានា ដូចជា Facebook, Youtube, Periscope និង Twitch ជាដើម។
តាមពិតទៅវាមិនមែនជារឿងចម្លែកទេ សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតដើម្បីការប្រកួតកីឡាករផ្សេងៗតាមអនឡាញ តែ Irdeto បានរាយការណ៍ថា ពួកគេរកឃើញការ Live ចំនួន២០០ ភាគច្រើននៅលើបណ្ដាញសង្គម៕
ចុចអាន៖
Liverpool ទិញបានកីឡាករមិនសូវល្បីឈ្មោះ បំបែកកំណត់ការផ្ទេររបស់ក្លឹប
អេ យ៉ានុត នឹងត្រូវប៉ះម្ចាស់ផ្ទះចិនក្នុងកម្មវិធី One Championship