​Drone ចាប់​សញ្ញា​ត្រី​ឆ្លាម​ នឹង​មាន​ប្រើ​នៅ​អូស្ត្រាលី​ឆាប់ៗ

  • 2017-08-29 03:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ចាប់​ពី​ខែ​ក្រោយ​នេះ​ប្រទេស​អូស្ត្រាលី​នឹង​ដាក់​ប្រើ​ប្រាស់​នូវ​ Drone ដែល​អាច​ចាប់​ដាន​ត្រី​ឆ្លាម​នៅ​តាម​មាត់​សមុទ្រ ដោយ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​កម្រិត​សុវត្ថិភាព​របស់​ឆ្នេរ​សមុទ្រ។

​​Drone ដែល​គ្រោង​ដាក់​ប្រើ​ប្រាស់​មាន​បំពាក់​ដោយ​កម្មវិធី​ដំណើរ​ការ​ដោយ​បច្ចេកវិទ្យា​ AI ដែល​អាច​​ដឹង​ពី​លក្ខណៈ​ខុស​គ្នា​របស់​ត្រី​ឆ្លាម​, ទូក និង​សត្វ​​សមុទ្រ​ដទៃ​ទៀត​បាន​ដោយ​ភ្លាមៗ។ Drone ដែល​មាន​ឈ្មោះ​ថា​ "Little Ripper” នេះ​ធ្លាប់​បាន​ប្រើ​ជា​លើក​ដំបូង​​ក្នុង​កម្មវិធី​សាក​ល្បង​កាល​ពី​ឆ្នាំ​មុន។ គួរ​បញ្ជាក់​ថា​មនុស្ស​មាន​សមត្ថភាព​អាច​វិភាគ​​ត្រូវ​ពី​សត្វ​ឆ្លាម​ត្រឹម​ ២០ ទៅ ៣០ ភាគ​រយ​ប៉ុណ្ណោះ ចំណែក​ឯ​ Drone វិញ​អាច​វិភាគ​ត្រូវ​ដល់​ ៩០% ឯណោះ។

ប្រសិន​បើ​ Drone ចាប់​បាន​សញ្ញា​ត្រី​ឆ្លាម​ វា​នឹង​ផ្ដល់​សញ្ញា​ឮៗ​ដល់​អ្នក​កំពុង​ហែល​ទឹក ហើយ​ថែម​អាច​បញ្ចេញ​នូវ​​ក្បូន​សុវត្ថិភាព និង​ភ្លើង​សម្រាប់​នាំ​ផ្លូវ​ពេល​អាសន្ន​​សម្រាប់​មនុស្ស​ដែល​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​បាន​ទៀត​ផង៕ ​​​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី