គ្រួសារ Kardashians បរិច្ចាគលុយមិនចេះតិចជួយជនរងគ្រោះព្យុះ Harvey
- 2017-08-30 09:04:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារ Kardashians បរិច្ចាគលុយមិនចេះតិចជួយជនរងគ្រោះព្យុះ Harvey
ចន្លោះមិនឃើញ
ក្រុមគ្រួសារ Kardashains បានចូលរួមដើម្បីជួយដល់ជនរងគ្រោះដោយសារព្យុះ Harvey នៅរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក។
បើតាមប្រភពច្បាស់ការមួយបានប្រាប់សារព័ត៌មាន TMZ ថា Kim, Kris, Khloe, Kendall, Kylie និង Kourtney បានបរិច្ចាគប្រាក់កន្លះលានដុល្លារ (៥០ម៉ឺនដុល្លារ) ទៅដល់កាកបាទក្រហមនិង ក្រុមសង្គ្រោះ "The Salvation Army” កាលពីថ្ងៃអង្គារ។ ទឹកប្រាក់នោះនឹងត្រូវបែងចែកតាមតម្រូវការរបស់ក្រុមសង្គ្រោះទាំងពីរ។
ក្រុមគ្រួសារ Kardashians មានអារម្មណ៍ចាក់ដោតនិងសរសើរដល់សេចក្ដីក្លាហានរបស់ ប្រជាជនដែលរស់នៅទីក្រុង Houston ទាំងអស់ទប់ទល់នឹងគ្រោះអាក្រក់មួយនេះ និងទៅដល់សប្បុរសជនទាំងអស់។
នេះគឺជាការបរិច្ចាគដ៏ធំមួយរបស់បណ្ដាតារាហូលីវូដក្នុងការចូលរួមជួយ ក្នុងគ្រោះធម្មជាតិនេះបន្ទាប់តារាកំប្លែង Kevin Hart ចេញសេចក្ដីថ្លែងការមួយកាលពីថ្ងៃច័ន្ទឲ្យពួកតារាល្បីៗចូលដៃចូលជើងជួយជនរងគ្រោះ៕
អានអត្ថបទ៖
ប៉ុន្មានសន្លឹករបស់ Kylie Jenner ថតឲ្យទស្សនាវដ្ដី V Magazine អាចធ្វើឲ្យអ្នកឈាមច្រមុះ!
ភ្ញាក់ផ្អើលបើឃើញរបស់របរក្នុងបន្ទប់តែងខ្លួនរបស់ស្រីស្អាត Kendall Jenner (វីដេអូ)
ព្រោះហេតុផលនេះ តារាសិចស៊ី Kendall Jenner សម្រេចចិត្តលក់ភូមិគ្រឹះតម្លៃ ៦,៥លានដុល្លារ