ព្រោះ​ហេតុផលនេះ​ តារាសិចស៊ី Kendall Jenner សម្រេច​ចិត្ត​លក់​ភូមិគ្រឹះ​តម្លៃ​ ៦,៥លាន​ដុល្លារ​

  • 2017-08-10 02:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Kendall Jenner ទើប​តែ​លក់​​ភូមិគ្រឹះ​របស់​នាង​ដែល​មាន​ទី​តាំង​នៅ​ West Hollywood ទើប​នឹង​ទិញ​កាល​ពី​ខែ​មិថុនា​ឆ្នាំ ២០១៦។

តារា​សម្ដែង​និង​ម៉ូដែល Kendall Jenner

កំពូល​តារា​ម៉ូដែល​វ័យ​២១​ឆ្នាំ​រូប​នេះ​បាន​ចំណាយ​ថវិកា​ដល់​ទៅ ៦,៥លានដុល្លារ​ឯណោះ​ដើម្បី​ទិញ​​ភូមិគ្រឹះ​នេះ​ ប៉ុន្តែ​ក៏​សម្រេច​ចិត្ត​លក់​ទៅ​វិញ​ដោយ​សារ​តែ​នាង​ជឿ​ថា​ភូមិគ្រឹះ​នេះ​នាំ​សំណាង​មិន​ល្អ​ដល់​នាង ដូច​ជា​ធ្លាប់​បាន​ប្រទះ​ជាមួយ​អ្នក​លួច​ចូល​ផ្ទះ​នាង​ម្នាក់ ហើយ​ព្រម​ទាំង​បាត់​បង់​គ្រឿង​អលង្ការ​តម្លៃ​ជាង​ ២០ម៉ឺន​ដុល្លារ​ក្នុង​ហេតុការណ៍​ចោរលួច​ នៅ​ខាង​ក្នុង​ភូមិ​គ្រឹះ​ទៀត​ផង។

សារព័ត៌មាន TMZ បាន​រាយ​ការណ៍​ថា​អ្នក​ទិញ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បាន​សុខ​ចិត្ត​ទិញ​យក​ភូមិគ្រឹះ​មួយ​នេះ​រួច​ទៅ​ហើយ។

ភូមិគ្រឹះ​នេះ​ដែរ​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ប្ដី​ប្រពន្ធ​តារា​ហូលីវូដ​ល្បី​ឈ្មោះ​គឺ John Krasinski និង​ Emily Blunt តែ​ត្រូវ​ Kendall ទិញ​យក​កាល​ពី​ឆ្នាំ ២០១៦។

លោក​ John Krasinski និង Emily Blunt

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ចំពោះ​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ការ​ខុប​ខិត​ជាមួយ​ប៉ូលិស​ទៀត​ផង​ ដោយ​សារ​តែ​ពេល​មាន​រឿង​ហេតុ​កើត​ឡើង​ Kendall បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​ប៉ុន្តែ​ពួក​គេ​ពុំ​បាន​រក​ឃើញ​ជន​សង្ស័យ​នោះ​ទេ។

ចំណែក​ឯ​ Kris Jenner ដែល​ជា​ម្ដាយ​របស់​នាង​វិញ​ក៏​បាន​ជំទាស់​មិន​ឲ្យ​នាង​ទិញ​ភូមិគ្រឹះ​នេះ​ដែរ ដោយ​សារ​តែ​មាន​ទីតាំង​មិន​ល្អ​។

គូស​បញ្ជាក់​ដែរ​ថា​ភូមិគ្រឹះ​នេះ​ មាន​បន្ទប់​គេង​ចំនួន​៦​និង​បន្ទប់​ទឹក​ចំនួន​ ៥ រាប់​បញ្ចូល​ទាំង​អាង​ហែល​ទឹក​ កន្លែង​អង្គុយ​លេង នៅ​ទីធ្លា​ខាង​មុខ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​អតីត​ម្ចាស់​ផ្ទះ​ តារា​សម្ដែង John Krasinski ដោយ​ផ្ទាល់៕

នេះ​ជា​រូប​ភាព​ខ្លះ​បង្ហាញ​ពី​ទិដ្ឋភាព​របស់​ភូមិគ្រឹះ៖

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី