ណែនាំ​ឲ្យ​ស្គាល់​ App បង្វិល​កង​ កំពុង​ល្បី​ខ្លាំង​លើ Facebook

  • 2017-08-30 10:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​កម្មវិធី​បង្វិល​កង​មួយ​ឈ្មោះ​ថា​ Wheel of Choice Plus ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ ដោយ​សារ​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​បញ្ចូល​នូវ​ជម្រើស​ដែល​ពួក​គេ​ពេញ​ចិត្ត​ទៅ​លើ​កង​បង្វិល​បាន។

​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​គឺ​អាច​ផ្ដល់​ជា​ការ​សម្រេច​ចិត្ត​មួយ​ដល់​អ្នក​ប្រើ​ប្រាស់​ ហើយ​គេ​អាច​ប្រើ​វា​សម្រាប់​ការ​កម្សាន្ត​ដូច​ជា​កំណត់​ពិន័យ​សម្រាប់​ល្បែង​ណា​មួយ​ជា​ដើម។ កម្មវិធី​នេះ​ងាយ​ប្រើ​បំផុត​ដោយ​​គ្រាន់​តែ​ដំឡើង​វា​រួច ចូល​ទៅ​កំណត់​ជម្រើស​តាម​ចិត្ត​របស់​អ្នក បន្ទាប់​មក​បង្វិល​កង​ដោយ​ចុច​ប៊ូតុង​​ក្រោម​គេ​ខាង​ស្ដាំ​ជា​ការ​ស្រេច។

បញ្ជាក់​ថា​កម្មវិធី​នេះ​មាន​សម្រាប់​តែ​ឧបករណ៍​ iOS ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ Android អាច​សាក​ល្បង​ប្រើ​ប្រាស់​កម្មវិធី​ឈ្មោះ​ថា​ "Decide Now” ជំនួស​បាន៕​​

អត្ថបទ៖ សុខហេង