បើក​​ម៉ូតូ​កាត់​ទឹក មិន​ចង់​ខូច​ការ​ធំអស់លុយ​ទៅ​រក​ជាង ​​ត្រូវ​ចេះ​​វិធីការពារ

  • 2017-08-31 03:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសធាតុ​រដូវ​នេះ​ជា​រដូវ​វស្សា ងាយ​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង។ ការ​បើកបរក៏​​ត្រូវ​ប្រយ័ត្ន​ ដូចជា​នៅ​ពេល​បើក​កាត់​ទឹក​ អាច​នាំ​បញ្ហា​ដល់​គ្រឿង​ម៉ាស៊ីន។

ប្រសិន​បើ​​ម៉ូតូ​​លិច​ចូល​ទៅ​ក្នុង​ទឹក​លិច​ម៉ាស៊ីន​ហើយ​រលត់​បាត់ ​ច្បាស់​ណាស់​វា​ប្រាកដ​ជា​មាន​បញ្ហា​ប្រព័ន្ធ​ភ្លើង​ឬ​ទឹក​ចូល​ម៉ាស៊ីន។

តាម​លោក​ណាំ ជា​ជាង​ជួស​ជុល​​ម៉ូតូ​នៅ​ម្ដុំ​ផ្សារ​ទួល​សង្កែ​បាន​ប្រាប់​ថា ប្រសិន​បើ​មាន​បញ្ហា​នេះ​កើត​ឡើង​ត្រូវ​អនុវត្តន៍​តាម​វិធី​ដូច​ខាង​ក្រោម។

1/ ជិះល្បឿន​ថេរ​

កុំ​បន្ថយ​ហ្គែរ​​ ត្រូវ​ជិះ​ក្នុង​ល្បឿន​ថេរ​ ព្រោះ​​បើ​បន្ថយ​ហ្គែរ​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​រលត់​បាន ហើយ​ក៏​មិន​គួរ​បើក​ក្នុង​ល្បឿន​លឿន​ពេក​ ដែល​អាច​បង្កើត​ជា​ទឹក​រលក​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ម៉ាស៊ីន។

2/ កុំ​ព្យាយាម​បញ្ឆេះ​ម៉ាស៊ីន

​​​ក្នុង​ករណី​ដែល​ម៉ូតូ​រលត់ ​មិន​ត្រូវ​ព្យាយាម​បញ្ឆេះ​នោះ​ទេ​ គឺ​ត្រូវ​បណ្ដើរ​ម៉ូតូ​ទៅ​កាន់​ទី​ទួល ​និង​យក​ទៅ​ត្រួត​ពិនិត្យ​ជា​បន្ទាន់​នូវ​ចំណុច​ដូច​ជា​ ប្រេង​ម៉ាស៊ីន​ សំបុក​ Air, ប៊ូស្ស៊ី​ និង​ ខ្សៀ​វ​ជា​ដើម ​កុំ​ព្យាយាម​បញ្ឆេះ​ព្រោះ​វា​​អាច​ធ្វើ​​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​។

នៅ​ពេល​មាន​ទឹក​លិច​ឬ​ចូល​ វា​នឹង​ធ្វើ​ឲ្យ​​ម៉ាស៊ីន​ឆ្លង ​ដូច​នេះ​អ្នក​គួរ​តែ​ដោះ​មើល​ក្បាល​បូស៊ី​ឬ​ខ្សែ​ភ្លើង​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​បញ្ឆេះ​ផ្លុំ​ឬ​ជូត​វា​ឲ្យ​ស្ងួត​ និង​ពិនិត្យ​មើល​ភ្លើង​ស៊ីញ៉ូ​មុខ​ក្រោយ​ឬ​អំពូល​ភ្លើង​

3/ ត្រួត​ពិនិត្យ​ប្រព័ន្ធ​ភ្លើង

​​នៅ​ពេល​មាន​ទឹក​លិច​ឬ​ចូល​វា​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភ្លើង​របស់​ម៉ាស៊ីន​អ្នក​ឆ្លង​ដូច​នេះ​អ្នក​គួរ​តែ​ដោះ​មើល​ក្បាល​បូស៊ី​ឬ​ខ្សែ​ភ្លើង​ដែល​ទាក់ទង​នឹង​ប្រព័ន្ធ​បញ្ឆេះ​ផ្លុំ​ឬ​ជូត​វា​ឲ្យ​ស្ងួត​និង​ពិនិត្យ​មើល​ភ្លើង​ស៊ីញ៉ូ​មុខ​ក្រោយ​ឬ​អំពូល​ភ្លើង​។

4/ ត្រួតពិនិត្យ​ប្រេង

បន្ទាប់​ពី​មាន​ទឹក​ចូល​ម៉ាស៊ីន​វា​អាច​ជា​បញ្ហា​ដល់​ប្រេង​ម៉ាស៊ូត​​ប្រេង​ឥន្ធន​ព្រោះ​វា​អាច​មាន​ទឹក​ចូល​ដូច​នេះ​អ្នក​អាច​បង្ហូរ​វា​ចេញ​ឲ្យ​បាន​ស្អាត​ឬ​អាច​​ផ្លាស់​ប្ដូរ​វា​ចេញ​ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​បាន​ស្រួល​ឡើង​វិញ។

5/ ត្រួតពិនិត្យ​ប្រព័ន្ធ​ហ្រ្វាំង

មុន​ពេល​ចេញ​ដំណើរ​អ្នក​ត្រូវ​ពិនិត្យ​មើល​ប្រព័ន្ធ​ហ្រ្វាំង​ប្រេង​ហ្រាំ្វង​ម៉ូតូ ជៀសវាង​មាន​បញ្ហា​ជាប់​គាំ​នៅ​ពេល​ធ្វើ​ដំណើរ​។

នៅ​ពេល​ដែល​ទៅ​ដល់​ផ្ទះ​ហើយ​ អ្នក​ត្រូវ​លាង​សម្អាត​នូវ​កន្លែង​ដែល​មាន​ទឹក​កខ្វក់​ចូល​ ព្រោះ​ទឹក​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​នៃ​ម៉ូតូ​ ដូច​ជា​ប្លាស្ទិក​ និង​អាលុយមីញ៉ូម​ គឺ​ស្លេក​ពណ៌​និង​ឡើង​ច្រែះ​​ជា​ដើម។

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី