ឡូយ​មែន! ចិន​ប្រើ​បច្ចេកវិទ្យា​ស្កេន​មុខ ដើម្បី​បង់​ថ្លៃ​សេ​វា​កម្ម​នា​នា

  • 2017-08-30 12:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​នៅ​ចិន​កំពុង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ស្កេន​មុខ​ (Face-Detection Technology) ​ដើម្បី​បង់​ថ្លៃ​សេវា​កម្ម​នានា​ដែល​ពេញ​និយម​ខ្លាំង​ក្នុង​ប្រទេស​ចាប់​តាំង​ពី​ស្ថាបនិក​ Alibaba ​លោក​ Jack Ma ​ធ្លាប់​និយាយ​ពី​វា​ក្នុង​ប្រទេស​អាល្លឹម៉ង់​កាល​ពី​២​ឆ្នាំ​មុន​ ។

បច្ចេកវិទ្យា​ស្កេន​មុខ​នេះ​ដំណើរ​ការ​យ៉ាង​សាមញ្ញ​បំផុត ពោល​គឺ​គ្រាន់​តែ​ឈរ​នៅ​មុខ​ម៉ាស៊ីន​ហើយ​វា​ស្កេន​មុខ​នឹង​បញ្ជាក់​ពី​អត្ត​សញ្ញាណ​របស់​ពួក​គេ​តែ​ម្តង​ ។ បច្ចេក​វិទ្យា​ថ្មី​នេះ​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​ស្ទើរតែ​គ្រប់​សេ​វា​កម្ម​ទៅ​ហើយ ​ដូច​ជា​ការ​ទិញ​ទំនិញ​ និង​ដក​ប្រាក់​ជា​ដើម​ ។

គួរ​បញ្ជាក់​ថា ​ចិន​បាន​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ផ្នែក​បច្ចេក​វិទ្យា​ស្កេន​មុខ ហើយ​កម្មវិធី​នេះ​ដែរ​ក៏​បាន​ទាក់​ទាញ​សហគ្រិន​ជា​ច្រើន​មក​វិនិ​យោគ​ក្នុង​ប្រទេស​ទៀត​ផង​៕

ប្រភព៖ Chinadaily   ប្រែសម្រួល៖ សិ​រី​បុ​ទ្រ

អត្ថបទថ្មី