បច្ចេកវិទ្យា​ Nissan ​ថ្មី​​ ជួយ​​បញ្ឈប់​​ការ​ទះ​កំផ្លៀង​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​​

  • 2017-08-31 04:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​សម្បូរ​ទៅ​ដោយ​ភ្លើង​ចរាចរ​ ហេតុនេះ​ធ្វើ​ឲ្យ​អ្នក​​ដំណើរ​​មាន​ហិង្សា​ខ្លាំង​បំផុត​ចំពោះ​តៃកុង​ឡាន​ ក្នុង​ករណី​​ខ្លះ​ដែល​ត្រូវ​​ជិះ​ចាប់​ហ្វ្រាំង​ភ្លាមៗ។

ក្នុង​ករណី​ខ្លះ​តៃកុង​ឡាន​ត្រូវ​​អ្នក​ដំណើរ​ទះ​កំផ្លៀង​យ៉ាង​ដំណំ​ ហេតុ​នេះ​ទើប​​ក្រុមហ៊ុន​ Nissan សម្រេច​ចិត្ត​​​ចេញ​មក​ធ្វើ​ការ​បញ្ឈប់​ករណី​អំពើ​ហិង្សា​នេះ តាម​រយៈ​ការ​បន្ថែម​មុខងារ​ថ្មី​​លើ​រថយន្ត​ម៉ូដែល​ Note e-Power លើ​ការ​បើក​បរ​ S ឬ Eco Mode ដែល​អាច​ឲ្យ​រថយន្ត​បន្ថយ​​សន្ទុះ​បាន​​ដោយ​ងាយ​ស្រួល និង រលូន​ល្អ អាច​ជៀស​ផុត​ពី​ការ​ទះ​កំផ្លៀង។ ខាង​ក្រោម​ជា​វីដេអូ​ស្ប៉ត​បង្ហាញ​ពី​មុខងារ​ថ្មី​លើ Note e-Power ៖​

​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម