ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​ប្រទេស​មួយ​ចំនួន​

  • 2017-08-31 04:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​លើក​ឡើង​មុន​នេះ​ថា​ លោក​មិន​បាន​ដឹង​នូវ​អ្វី​ដែល​គេ​បាន​និយាយ​អំពី​រឿង​បន្ធូរ​ដៃ​ ឬ​អាណិត​ក្នុង​ពេល​ប្រកួត​ ដើម្បី​ឲ្យ​ប្រទេស​ណា​បាន​មេដាយ​ខ្លះ​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​ត្រឹម​តែ​លើក​ឡើង​ថា​ «ប្រកួត​ឈ្នះ​គឺ​ឈ្នះ​ហើយ​ មើល​ឃើញ​នឹង​ភ្នែក​ស្រាប់​ គ្នា​ខំ​វ៉ៃ​ចង់​ងាប់​មាន​ខ្លះ​សន្លប់​ មាន​ខ្លះ​វ៉ៃ​ទាំង​ឈឺ​ និង​ខ្លះ​ទៀត​បែក​មុខ​បែក​មាត់»។​ ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ត​ទៀត​ថា​ អ្នក​ណា​គេ​ថា​អី​ក៏​ថា​ទៅ​ជា​រឿង​របស់​គេ​ ហើយ​អ្នក​ដែល​ស្ដាប់​ឭ និង​បាន​ឃើញ​ពិចារណា​តាម​នឹង​ទៅ​ ចុង​ក្រោយ​លោក​ក៏​សង្កត់​ធ្ងន់​ទៀត​ថា​ ឈ្នះ​គឺ​ឈ្នះ​ហើយ​ ចាញ់​គឺ​ចាញ់។

សម្រាប់​ប្រតិភូ​ប្រដាល់​គុន​ខ្មែរ​ និង​កីឡាករ​ ម៉ឺន​ សុភា​ បាន​វិល​ត្រលប់​មក​ដល់​កម្ពុជា​កាល​ពី​ព្រឹក​មិញ​ហើយ​ ខណៈ​អ្នក​ប្រដាល់​គុន​ខ្មែរ​ ៤រូប​ទៀត​នឹង​មក​ដល់​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី៣១​ សីហា​ បន្ទាប់​ពី​ចូលរួម​ប្រកួត​ស៊ីហ្គេម​លើក​ទី២៩​ អស់​រយៈពេល​ប៉ុន្មាន​មក​នេះ៕​

ឯក​ឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម