អស្ចារ្យមែន! ក្មេង១២ឆ្នាំ អាចដោះស្រាយ Rubik’s Cubes ៣ ក្នុងពេលតែមួយ ដោយប្រើដៃនិងជើង
- 2017-08-31 08:12:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! ក្មេង១២ឆ្នាំ អាចដោះស្រាយ Rubik’s Cubes ៣ ក្នុងពេលតែមួយ ដោយប្រើដៃនិងជើង
ចន្លោះមិនឃើញ
ក្មេងប្រុសជនជាតិចិនម្នាក់ មានឈ្មោះថា Jianyu Que បានធ្វើឲ្យទស្សនិកជន នៅក្នុងកម្មវិធីដ៏ល្បីរបស់អូស្ត្រាលី «Little Big Shots» មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដោះស្រាយដុំ Rubik’s Cube ចំនួន ៣ ក្នុងពេលតែមួយ ដោយប្រើដៃ និងជើងទាំងគូរបស់គេ។
លោក Shane Jacobson ពិធីករកម្មវិធីខាងលើ បាននិយាយថា «ការដោះស្រាយដុំ Rubik’s Cube មួយ គឺជារឿងងាយស្រួល ប៉ុន្តែការដោះស្រាយដុំ Rubik’s Cube ៣ ក្នុងពេលតែមួយ ដោយប្រើដៃ និងជើងទាំង ២ គឺជារឿងស្មុគស្មាញបំផុត»។
Que បានបញ្ចប់ការដោះស្រាយដុំជ័រនេះយ៉ាងអស្ចារ្យបំផុត ក្នុងរយៈពេលមិនដល់ ១ នាទីឡើយ។ ដំបូង គេបានបញ្ចប់ការដោះស្រាយដោយប្រើជើងមុន បន្ទាប់មកទើបបញ្ចប់ដុំ Rubik’s Cube នៅដៃទាំង ២ របស់គេ។
គួរបញ្ជាក់ថា ក្មេងប្រុសអាយុ ១២ ឆ្នាំ ដែលរស់នៅទីក្រុង Xiamen ខេត្ត Fujian ប្រទេសចិនខាងលើ បានរៀនពីរបៀបដោះស្រាយដុំ Rubik’s Cube តាំងពីអាយុ ៥ ឆ្នាំមកម្ល៉េះ។ Que ធ្លាប់ចូលរួមប្រកួតចំនួន ១៤ លើក និងឈ្នះមេដាយមាស ប្រាក់ និង សំរឹទ្ធិសរុបចំនួន ៥ ទៀតផង៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖