បំពង់​ស៊ីមាំង​ម៉ូតូ​ចេញ​សំឡេង​ផ្ទុះ​ ផូងៗ ដោយ​សារ​មូលហេតុ​នេះ

  • 2017-08-31 09:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​តាម​ផ្លូវ​រាល់​ថ្ងៃ​ អ្នក​ប្រហែល​ជា​ធ្លាប់​​បាន​ឭ​សំឡេង​ ​ផូងៗ​ ដែល​​​នៅ​សុខៗ​លាន់​ចេញ​ពី​ម៉ូតូ​​កំពុង​បើក​បរ​តាម​ផ្លូវ ហើយ​សំឡេង​នេះ​ក៏​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភ័យ​ភ្ញាក់​​មិន​ស្ទើរ​ដែរ។ តាម​ពិត​ទៅ​មិន​មែន​សុខៗ​សំឡេង​នេះ​លាន់​ចេញ​ឥត​មូលហេតុ​នោះ​ទេ មាន​កត្តា​មួយ​ចំនួន​ដែល​បង្ក​ជា​សំឡេង​នេះ​ឡើង។

​​នៅ​ពេល​ដែល​ម៉ូតូ​​មាន​ដំណើរ​ការ​ខុស​ប្រក្រតី​លើ​ប្រព័ន្ធ​​បញ្ចេញ​ ដូច​ជា​ធ្លាយ​​បំពង់​ស៊ីមាំង ឬ ពេល​​​ដែល​ម៉ាស៊ីន​មាន​ចំហេះ​តិច​ជាង ឬ ច្រើន​ជាង​បរិមាណ​​ខ្យល់ សំឡេង​លាន់​ផូង នេះ​អាច​បន្លឺ​ឡើង​បាន។ មិន​ថា​ចំហេះ​ក្នុង​ម៉ាស៊ីន​តិច​ជាង ឬ ច្រើន​ជាង​បរិមាណ​ខ្យល់​​នោះ​ទេ លទ្ធផល​វា​នឹង​បង្កើត​បាន​ជា​ចំហេះ​មិន​ពេញ​លេញ បណ្ដាល​ឲ្យ​​ចំហេះ​ត្រូវ​ដុត​បន្ថែម​ពី​កម្ដៅ​នៃ​បំពង់​ស៊ីមាំង​​មួយ​តង់​ទៀត បង្កើត​បាន​ជា​សំឡេង​ ផូង។

កត្តា​ផ្សេង​ទៀត​នាំ​ឲ្យ​មាន​សំឡេង​ផូង​នេះ ​មាន​ដូច​ជា ម៉ូទ័រ​បូម​សាំង​ខ្សោយ​ ឬ ខូច​, សម្ពាធ​ចំហេះ​ទាប ឬ តម្រង​ប្រេង​ឥន្ធនៈ​ស្ទះ​ជា​ដើម។ ទាំង​បី​ចំណុច​នេះ​អាច​ប៉ះពាល់​​ដល់​ ​កម្រិត​​នៃ​ចំហេះ​ និង ខ្យល់ ក្នុង​ម៉ាស៊ីន៕

​​​​​​​​​​

ប្រភព៖ Do It Yourself   ប្រែ​សម្រួល៖ សុខហេង