iPhone ជំនាន់​ថ្មី​នឹង​​​ប្រកាស​នៅ​ថ្ងៃ​ទី​ ១២ ខែ​នេះ​មែន

  • 2017-09-01 02:07:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មួយ​រយៈ​ចុង​ក្រោយ​នេះ​ចចាមអារ៉ាម​ពី​កាល​បរិច្ឆេទ​ថ្ងៃ​ប្រកាស​ចេញ​ iPhone ជំនាន់​ថ្មី​បាន​ផ្ទុះ​ឡើង ហើយ​ពេល​​នេះ​ Apple បាន​​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ទាក់​ទង​នឹង​​ដំណឹង​នេះ​ហើយ។

​តាម​លិខិត​អញ្ជើញ​ដែល​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ដោយ​ក្រុមហ៊ុន​ Apple ផ្ទាល់​បាន​បញ្ជាក់​ថា​ព្រឹត្តិការណ៍​ប្រកាស​ចេញ​ iPhone ឆ្នាំ​ ២០១៧ ដែល​ជឿ​ថា​មាន​ iPhone 7s,7s Plus និង iPhone នោះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​នេះ។ ចំពោះ​ទីតាំង​គឺ​ដូច​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក​ដែរ គឺ​ធ្វើ​​ឡើង​នៅ​សាល​ Steve Jobs ដែល​មាន​ទីតាំង​ក្នុង​ទីស្នាក់ការ​ថ្មី​តម្លៃ​ ៥ ពាន់​លាន​ដុល្លារ​របស់​ Apple។

ក្រៅ​ពី​ iPhone ជំនាន់​ថ្មី​ ៣ ម៉ូដែល​ គេ​ក៏​រំពឹង​ថា​ Apple នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11, macOS High Sierra, watchOS 4 និង tvOS 11។ ចំពោះ​ផលិតផល​ដែល​អាច​ប្រកាស​ចេញ​ដទៃ​ទៀត​មាន​ Apple Watch Series 3 និង Apple TV ផង​ដែរ៕​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង