ស្ពានចំណាស់អាយុ ៤០​ឆ្នាំ កម្ទេចរាបហ្មត់​ត្រឹមតែ ១វិនាទី

  • 2017-09-01 04:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា​ អាជ្ញាធរ​ចិន​បាន​កម្ទេច​ស្ពាន​កាត់​ទន្លេ ​កណ្ដាល​ទីក្រុង​ឆុងឈីង​ មួយ​ខ្សែ​ដែល​មាន​អាយុ​កាល​ជាង ៤០​ឆ្នាំ ឲ្យ​រាប​ខ្ទេច​​ហ្មត់​​ចូល​​ទន្លេ​ត្រឹម​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ។

ទន្លេ​នេះ​មាន​ឈ្មោះ Yujiang River Bridge ត្រូវ​បាន​គេ​ដាក់​រំសេវ​បំផ្ទុះ​គ្រប់​ផ្នែក​នៃ​ស្ពាន រួច​ចុច​បំផ្ទុះ​ត្រឹម​​តែ​មួយ​វិនាទី បន្ទាប់​មក​ ស្ពាន​បាន​ធ្លាក់​ចុះ​ប្រិប​ៗ​ទៅ​ក្នុង​ទន្លេ​តែម្ដង​​ជាមួយ​ផ្សែង​​សសំព្រុស​។

យោង​ទៅ​តាម​ប្រពន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា អ្នក​ស្រុក​ប្រមាណ ១០ ០០០​នាក់​​ ត្រូវ​បាន​​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​​បណ្ដោះ​អាសន្ន​ពី​ម្ដុំ​ស្ពាន​​។ ចំណែក​មូល​ហេតុ​នៃ​ការ​កម្ទេច ព្រោះ​អាជ្ញាធរ​យល់​ថា វា​មិន​មាន​សុវត្ថិភាព និង​ត្រូវ​ការ​​សាងសង់​ស្ពាន​ថ្មី​ជំនួស​វិញ៕

សូម​ទស្សនា​វីដេអូ​​ខាង​ក្រោម៖

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ