ឆ្ងល់ទេ ហេតុអ្វីបានជាគេត្រូវការឲ្យ Robot អាចភ្លេចបានដូចមនុស្ស?
- 2017-09-01 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្ងល់ទេ ហេតុអ្វីបានជាគេត្រូវការឲ្យ Robot អាចភ្លេចបានដូចមនុស្ស?
ចន្លោះមិនឃើញ
ជាទូទៅ មនុស្សមានការភ្លេចភ្លាំងតិច ឬ ច្រើនទៅលើសកម្មភាពផ្សេងៗដែលខ្លួនបានធ្វើ។ឧទាហរណ៍ដូចជា ភ្លេចសោ ភ្លេចកាបូបជាដើម ដែលធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងការចងចាំរបស់ខ្លួន។
ការបំភ្លេចជាការងារមួយដែរសម្រាប់មនុស្សយន្ត(robot) និង Artificial intelligence (AI) ព្រម ទាំងអ្នកស្រាវជ្រាវក្នុងការស្វែងរកនូវគំនិតនៃការចងចាំរបស់ Robot ក្នុងវិធីផ្សេងគ្នាជាច្រើន ដែលអាចនឹងមានសមត្ថភាពប្រហែល ឬដូចនឹងមនុស្សដែរ។
#ហេតុអ្វីបានជាមនុស្សភ្លេច?
ការពន្យល់ដ៏ពេញនិយមចំពោះហេតុផលដែលមនុស្សភ្លេចដោយសារខួរក្បាលពេញ ហើយយើងត្រូវបំភ្លេចរឿងមួយចំនួនដើម្បីបង្កើត Space។ ប៉ុន្តែមនុស្សមួយចំនួនមាននូវលក្ខខណ្ឌដ៏កម្រហៅថា Hyperthymesia ដែលអាចឲ្យពួកគេចងចាំស្ទើរតែគ្រប់ភាពលម្អិតនៃជីវិត។ ដូច្នេះប្រសិនបើយើងមិនភ្លេចរឿងរ៉ាវដើម្បីបង្កើតបន្ទប់សម្រាប់ការចងចាំថ្មី ចុះហេតុអ្វីបានជាយើងភ្លេច? មានការពន្យល់មួយថាការចងចាំជួយយើងឲ្យយល់ពីពិភពលោក ជៀសជាងត្រឹមចងចាំវា។ តាមលក្ខណៈនេះ យើងត្រូវការភាពចងចាំលើអ្វីដែលមានប្រយោជន៍ មានតម្លៃ និងពាក់ព័ន្ធ ហើយភ្លេចនូវព័ត៌មានដែលមានតម្លៃទាប។ ឧទាហរណ៍ ការសិក្សាមួយចំនួនបង្ហាញថាមនុស្សមួយចំនួនអាចចងចាំនូវព័ត៌មានដែលស្មុគស្មាញជាងព័ត៌មានដដែលៗ។
#Robot ភ្លេចដោយរបៀបណា?
អង្គចងចាំក្នុងកុំព្យូទ័រជាសមាសធាតុមួយសម្រាប់រក្សារទុកព័ត៌មានផ្សេងដើម្បីយកមកប្រើប្រាស់ ពេលណាមួយ។ ឧទាហរណ៍ អង្គចងចាំរបស់កុំព្យូទ័រមានដំណើរការក្នុងការបំភ្លេចទិន្នន័យពេលមិនត្រូវការសម្រាប់ការងារ ដែលទុកនូវធនធានគណនាសម្រាប់ការងារដទៃទៀត។ នេះក៏បានអនុវត្តលើ AI ដែរ ប៉ុន្តែខណៈបំភ្លេចអ្វីមួយប្រហែលជាបណ្តាលឲ្យយើងមានការខកចិត្ត ដែលវាជាវិធីបំភ្លេចដែលធ្វើឲ្យមនុស្សនៅតែមានកម្រិតខ្ពស់ជាង AI។ Algorithm របស់ Machine learning មានភាពខ្សោយក្នុងការយល់ដឹងពេលរក្សាទុកព័ត៌មានចាស់ និងពេលបោះបង់ព័ត៌មានដែលហួសសម័យ។ ឧទាហរណ៍អ្នកភ្ជាប់ AI ប្រឈមនឹងបញ្ហាមួយចំនួនទាក់ទងនឹងការភ្លេច ដែលរួមមានការលើសកម្រិតពេល Machine learning រក្សាទុកព័ត៌មានល្អិតល្អន់ហួសកម្រិតពីបទពិសោធន៍អតីតកាល ដែលរារាំងនូវសមត្ថភាពក្នុងការប្រមើលមើលនូវហេតុការណ៍ពេលអនាគត។ បញ្ហាមួយទៀតគឺការភ្លេចភ្លាមៗក្នុងហេតុការណ៍ណាមួយ។ អ្នកវិទ្យាសាស្ត្រកំពុងព្យាយាមបង្កើតនូវ Artificial neural networks ដែលអាចកែប្រែនូវព័ត៌មានថ្មីដោយមិនភ្លេចនូវអ្វីដែលពួកគេបានរៀនពីមុន។
#អ្វីដែល Robot គួរតែភ្លេច?
ការយល់ដឹងពីរបៀបដែលខួរក្បាលសម្រេចចិត្តលើតម្លៃនៃការចងចាំ និងតម្លៃនៃការភ្លេចមានសារៈសំខាន់សម្រាប់បង្កើត AI ឲ្យបានប្រសើរ។ ដូចនឹងមនុស្សដែរ AI គួរតែចងចាំនូវព័ត៌មានដែលសំខាន់ និងមានប្រយោជន៍ ខណៈបំភ្លេចនូវចំណេះដឹងដែលមានតម្លៃទាប និងមិនទាក់ទង។ ទោះជាយ៉ាងណា ការកំណត់លើអ្វីដែលទាក់ទង និងមានតម្លៃប្រហែលមាននូវកត្តាជាច្រើនចូលរួមដូចជា សំនួរលើអ្វីដែលពាក់ព័ន្ធ, ច្បាប់ និងភាពឯកជន។
Chatbot បង្កើតនូវការវិនិច្ឆ័យលើវេជ្ជសាស្ត្រ, ឧបករណ៍វៃឆ្លាតសម្រាប់ផ្ទះក្នុងការតាមដានចលនារបស់យើង និង Robot សុវត្ថិភាពដែលល្បាតជាមួយនឹងកាមេរ៉ាវីដេអូ និងរូបភាពបែប Thermal ដែលរក្សាទុកនូវទិន្នន័យជាច្រើន។ សម្រាប់ការចងចាំនូវសកម្មភាព ឬអ្វីដែលវាបានឃើញ តើនរណាជាអ្នកមើលទិន្នន័យទាំងនោះ? តើនរណាជាអ្នកលុបទិន្នន័យទាំងនោះ? ក្នុងការសម្រេចចិត្តសម្រាប់ Robot គួរតែបំភ្លេចមានលក្ខណៈប្រឈម និងប្រកួតប្រជែងសម្រាប់មនុស្ស៕
ចុចអានអត្ថបទបន្ត៖