Samsung បញ្ចេញអាវុធពីរគ្រឿង គ្រោងធ្វើសុី Apple Watch S3

  • 2017-09-02 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងព័ត៍មានបែកធ្លាយពីការប្រកាសចេញនូវនាឡិកាដៃឆ្លាតវៃរបស់ Apple ម៉ូឌែល Watch S3 នាថ្ងៃទី 12 ខែកញ្ញាខាងមុខនេះ ប៉ុន្តែពេលនេះ Samsung បានចេញលក់ Smart Watches ពីរម៉ូឌែលរួចជាស្រេចគឺ Gear Sport និង Gear Fit2 Pro ដែលជាគូប្រជែងជួរមុខជាមួយ S3 របស់ Apple។

#Samsung Gear Sport

Gear Sport ត្រូវបានគេហៅថា ជានាឡិកាបែប Sport ដែលខុសជំនាន់បន្តិច ឬបែបបុរាណ ដោយសារការរចនារូបរាងមូលបង្វិលរបស់វា មិនខុសពីត្រកូល Gear មុនៗ ប៉ុន្តែបើនិយាយពីចំណុចពិសេសវិញ គឺថា កប់តែម្ដងដូចជា៖

  • បំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការផ្ទាល់របស់ Samsung គឺ Tizen OS ជំនាន់ចុងក្រោយ
  • មានបំពាក់ប្រភេទអេក្រង់ AMOLED Display ទំហំ ១.២ អុីញយ៉ាងរឹងមាំ
  • មានបច្ចេកវិទ្យាកាពារជម្រាបទឹក ដែលអាចប្រើបាននៅក្នុងទឹកសមុទ្រជម្រៅប្រមាណជា ២៥០ ម៉ែត្រ(ប្រភពមិនបញ្ចាក់រយៈពេល)
  • ដើរដោយ CPU Dual-core ល្បឿន 1GHz
  • អាចដាក់មេម៉ូរីប្រភេទ SSD បានដល់ 4GB
  • មានថាមពលថ្មរាងតូចបន្តិចគឺ 300 mAh
  • អាចភ្ជាប់បានជាមួយ Wi-Fi, Bluetooth, GPS
  • ភ្ជាប់មកជាមួយកម្មវិធីវាស់ចង្វាក់បេះដូង និងចលនាឈាមរត់ មកស្រាប់តែម្ដង
  • អាចប្រើបានជាមួយបច្ចេកវិទ្យា NFC(Samsung's pay)មិនទាន់អាចប្រើបាន នៅស្រុកខ្មែរ។

#Samsung Fit2 Pro

Fit2 Pro ជាប្រភេទនាឡិកាដៃឆ្លាតវៃមួយប្រភេទដែរ តែការប្រើប្រាស់ខុសពី Gear Sport ដោយហេតុថា វានៅជាប់នឹងកដៃ រាបស្មើ តូចជាង Gear ហើយគេនិយមប្រើវាសម្រាប់ពេលលេងកីឡាតែមួយមុខគត់។

បើនិយាយចំណុចពិសេសវិញ មិនសូវជាខុសគ្នាពី Gear Sport នោះទេ ពោលគឺ ខុសតែទំហំអេក្រង់ប៉ុណ្ណោះ(បំពាក់ប្រភេទអេក្រង់AMOLED Display ទំហំ ១.៥ អុីញ)

#ពណ៌និងតម្លៃ

តាមរយៈវិបសាយ Samsung ផ្លូវការ បានប្រកាសដាក់លក់ Gear Sport៖

  • មានពណ៌ពីរជម្រើសគឺ ខ្មៅ, ខ្មៅលាយក្រហម
  • តម្លៃអាច Pre-Order បានខ្ទង់ ១៩៩ ដុល្លារ

ដោយឡែកតម្លៃ Gear Sport មិនទាន់ដឹងនៅឡើយទេ ដូចនេះមានតែរង់ចាំមើលទាំងអស់គ្នាពីតម្លៃរបស់វា នាថ្ងៃទី ១៥ ខែកញ្ញា ក្រោយថ្ងៃប្រកាសចេញ Apple Watch S3 ចំនួន ៣ ថ្ងៃ។

ចុចអានអត្ថបទបន្ត៖

-

ប្រភព៖ idropnews   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម