នេះ​ពេល​វេលា​ប្រកួត​ E-Sports ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​ចេញ​ហើយ

  • 2017-09-04 00:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០១៧​ចាប់​បើក​ទទួល​ពាក្យ​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត​​​ពី​ ថ្ងៃ​ចន្ទ​ ទី៤ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នេះ​ហើយ។ ដូច្នេះ​ឱកាស​សម្រាប់​អ្នក​​កីឡា​ E-Sports ទូទាំង​ប្រទេស​បាន​មក​ដល់​ហើយ។

ក្រុម Successful ជា​ជើងឯកកាល​ពី​ឆ្នាំ​២០១៦

**ការ​ប្រកួត​​ត្រូវ​បាន​​បែង​ចែក​ជា​៥​តំបន់**

  • តំបន់​ទី​១​៖ កំពង់​ចាម​ ក្រចេះ ស្ទឹង​ត្រែង​ រតនគិរី និង​មណ្ឌលគិរី​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​២៖​​ ​កំពង់​ធំ​ ព្រះ​វិហារ​ សៀម​រាប​ និង​ឧត្តរមានជ័យ (ប្រកួត​នៅ​ថ្ងៃ​ទី​ ០៧ ខែ​តុលា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​៣៖​ កំពង់​ឆ្នាំង ពោធិសាត់ បាត់​ដំបង ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៤ ខែ​តុលា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​៤​៖​ តាកែវ​ កំពត ​ព្រះសីហនុ ​កោះ​កុង​ និង​កំពង់​ស្ពឺ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២១ ខែ​តុលា​ ឆ្នាំ​២០១៧)។

  • តំបន់​ទី​៥៖ ​រាជធានី​ភ្នំពេញ​ កណ្ដាល ព្រៃ​វែង​ និង​ស្វាយ​រៀង​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២៨ ខែ​តុលា ឆ្នាំ​២០១៧)។

រង្វាន់​សម្រាប់​​ប្រចាំ​តំបន់​មាន

វិញ្ញាសា AK2 (Bomb Mode)

  • លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ Sabay gold

  • លេខ​២ ទទួល​បាន​    ៥០០$ + ២០,០០០ Sabay gold

វិញ្ញាសា​ AK2 (Holy Region 2)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay gold

វិញ្ញាសា Dota 2 (Captain Mode)

  • ជើងឯក ទទួល​បាន ១០,០០០ Sabay gold

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​​ជ្រើស​រើស​ជើង​ឯក​ប្រចាំ​ប្រទេស​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​ ១៨-១៩​ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​រាជ​ធានី​ភ្នំពេញ។

រង្វាន់​សម្រាប់​ជើង​ឯក​ប្រចាំ​ប្រទេស

វិញ្ញាសា AK2 (Bomb Mode)

  • ជើង​ឯក​ទទួល​បាន​  ២០០០$ + ៤០,០០០ Sabay gold

  • ជើង​ឯក​រង​ទទួល​បាន​ ១០០០$+ ៤០,០០០ Sabay gold

  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ ៤0,០០០​ Sabay gold

វិញ្ញាសា AK2 (Holy Region 2)

  • ជើង​ឯកទទួល​បាន​ ១០០០$+១០,០០០ Sabay Gold

  • ជើង​ឯក​រង​ទទួល​បាន ៥០០$+១០,០០០ Sabay gold

វិញ្ញាសា​ Dota 2 (Captain Mode)

  • ជើង​ឯកទទួល​បាន​ ១០០០$+១០,០០០ Sabay Gold

  • ជើង​ឯក​រងទទួល​បាន ៥០០$+១០,០០០ Sabay gold

ក្រុម​ដែល​ទទួល​បាន​​ជ័យជំនះ​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ ស្នាក់​នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ភ្នំពេញ៕

អត្ថបទ៖ ជាន ចាន់រ៉ា