Instant Camera ថត​ភ្លាម​ផ្ដិត​ចេញ​ភ្លែត ដឹង​កើត​មាន​​តាំង​ពី​ពេល​ណា​អត់?

  • 2017-09-05 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Instant Camera ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រភេទ​កាមេរ៉ា​ម្យ៉ាង ដែល​មាន​មុខងារ​ពិសេស​ក្រៅ​ពី​ការ​ថត​រូប​ដូច​កាមេរ៉ា​ឯ​ទៀត វា​អាច​ផ្ដិត​រូប​សន្លឹក​ទាំង​នោះ​ចេញ​មក​ភ្លាមៗ​ដោយ​មិន​រង់ចាំ​យូរ។ បង្កើត​ឡើង​ជា​លើក​ដំបូង​នៅ​ឆ្នាំ ១៩៤៨ ដោយ​អ្នក​វិទ្យាសាស្ត្រ​សញ្ជាតិ​អាមេរិក​លោក Edwin Land។​

​​លុះ​មក​ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន Polaroid និង Fuji ក៏​បាន​បង្កើត​ប្រភេទ​ Instant Camera​ដាក់​លក់​នៅ​លើ​ទីផ្សារ មាន​តម្លៃ​ធូរ​ថ្លៃ​ប្រមាណ​ខ្ទង់ ៥០ ទៅ ១០០ ដុល្លារ​ប៉ុណ្ណោះ។ នេះ​និយាយ​តែ​ខ្លួន ប៉ុន្តែ​ដើម្បី​ផ្ដិត​ចេញ​បាន​មួយ​សន្លឹកៗ យើង​ត្រូវ​ទិញ Film ដែល​តម្លៃ​របស់​វា​ខ្លះ មួយ​សន្លឹក​ថ្លៃ​ស្មើ ១ ដុល្លារ​ឯ​ណោះ ផ្អែក​ទៅ​តាម​ទំហំ Film (ខ្នាត​រូបភាព) ដែល​ផ្ដិត​ចេញ​ធំ​ឬ​តូច។​

ទស្សនា​វីដេអូ​ខាង​ក្រោម​ពី​ការ​ប្រើប្រាស់ Instax Mini Camera របស់ Fuji និង Polaroid

+អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Instant Camera

  • ងាយ​ស្រួល​ប្រើប្រាស់​និង​រហ័ស
  • អាច​ឃើញ​រូប​សន្លឹក​ពិតៗ
  • ទម្ងន់​ស្រាល់​ងាយ​ទុក​ដាក់
  • តម្លៃ​ធូរ​ថ្លៃ។

ប្រែសម្រួល៖ កៅ រក្សា