Costa គ្មាន​ឈ្មោះ​លេង​ Champions League ជាមួយ​ Chelsea

  • 2017-09-05 04:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea មិន​បាន​រាប់​ឈ្មោះ​ Diego Costa ចូល​ក្នុង​បញ្ជី​កីឡាករ​២៥​នាក់​របស់​ក្រុម​សម្រាប់​ការ​ប្រកួត​​ពាន​ UEFA Champions League នោះ​ទេ។

Diego Costa

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ដើម​ប្រេស៊ីល​មាន​ឈ្មោះ​សម្រាប់​ពាន​ Premier League ជាមួយ​ Chelsea តែ​សម្រាប់​ Champions League វិញ​ត្រូវ​ក្លឹប​ជើងឯក​អង់គ្លេស​ទុក​ចោល​ បន្ទាប់​ពី​រូប​គេ​ថ្លែង​ជា​សាធារណៈ​ចង់​ចាកចេញ​ពី​ក្លឹប​ហើយ​វិល​ទៅ​រក​ទ្រនំ​ចាស់ Atlético Madrid។

Costa ខកខាន​ការ​វិល​ទៅ​ La Liga ​ដោយ​សារ​ Atl Madrid រង​ពិន័យ​មិន​ឲ្យ​ទិញដូរ​កីឡាករ​ ព្រោះ​​តែ​ហេតុ​នេះ​ទើប​រូប​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ម្ដង​ទៀត​នៅ​ខែ​មករា បើ​សិន​ជា​ចង់​ចេញ​ពី Chelsea មែន​នោះ៕

ប្រភព៖ Sport English   ប្រែសម្រួល៖ វីរ៉ុត