រក​ឃើញ​មូលហេតុ​ នាំ​ឲ្យ​អ៊ីនធឺណិត​នៅ​កម្ពុជា​ យឺត​​ប៉ុន្មាន​ថ្ងៃ​នេះ

  • 2017-09-05 07:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​ល្បឿន​អ៊ីនធឺណិត​តាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ ​ក៏​ដូច​ជា​កម្ពុជា​ទាំង​មូល​បាន​ជួប​បញ្ហា​រអាក់រអួល​ ​ព្រោះ​បណ្ដាញ​មេ​កប់​ក្រោម​សមុទ្រ​ ​ចែក​ចាយ​ពី​ទី​ក្រុង​ហុងកុង​បាន​ជួប​ករណី​ខូច​ខ្សែ​ជា​ច្រើន​កន្លែង​ដោយ​សារ​ព្យុះ​ទីហ្វុង។

រូបតំណាង

បណ្ដាញ​អ៊ីនធឺណិត​មេ​ចូល​អាស៊ាន​ដែល​រង​ផល​ប៉ះពាល់​មាន​ដូច​ជា​ ​ខ្សែ​ ​Asia-American Gateway (AAG), Intra-Asia (IA), ASE (Asia Submarine-cable Express) និង SEA-ME-WE3 (SMW3)​ ​។​ ​

  • Asia-American Gateway (AAG)​ ​ដែល​មាន​ប្រវែង​ ​២០ ០០០​ ​គីឡូម៉ែត្រ​ ​និង​ជា​ខ្សែ​ចម្លង​អ៊ីនធឺណិត​ពី​អាមេរិក​មក​អាស៊ី​នោះ​ ​គឺ​បាន​ខូច​ខាត​ពីរ​កន្លែង​ ​ដែល​មួយ​មាន​ចម្ងាយ​ ​៦៦​ ​គីឡូម៉ែត្រ​ ​និង​មួយ​ទៀត​មាន​ចម្ងាយ​ ​៨៥​ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​របស់​ទីក្រុង​ហុងកុង។
Asia-American Gateway (AAG)​
  • Intra-Asia (IA)​ ​មាន​ប្រវែង​ ​៦ ៧០០​ ​គីឡូម៉ែត្រ​ ​ដែល​ភ្ជាប់​ពី​បណ្ដាញ​មេ​របស់​ប្រទេស​ជប៉ុន​ ​និង​កោះ​ ​Guam​ ​ដែល​ជា​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក​ ​ចូល​មក​ស្ថានីយ​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​របស់​ទីក្រុង​ហុងកុង​ ​និង​បញ្ជូន​បន្ត​មក​អាស៊ី​ ​ហើយ​ខ្សែ​នេះ​បាន​ខូច​ខាត​ត្រង់​ចំណុច​ចម្ងាយ​ ​៥៤​ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​របស់​ហុងកុង។
Intra-Asia (IA)
  • ASE (Asia Submarine-cable Express)​ ​មាន​ប្រវែង​ ​៥ ៧០០​ ​គីឡូម៉ែត្រ​ ​ដែល​ភ្ជាប់​ពី​ប្រទេស​ជប៉ុន​មក​កាន់​ទីក្រុង​ហុងកុង, ប្រទេស​ហ្វីលីពីន​ ​ម៉ាឡេស៊ី​ ​និង​សិង្ហបុរី​ ​បាន​ខូច​ខាត​នៅ​ចម្ងាយ​ ​៦៣,៥​ ​គីឡូម៉ែត្រ​ពី​ស្ថានីយ​ទីក្រុង​ហុងកុង។
ASE (Asia Submarine-cable Express)
  • SEA-ME-WE3 (SMW3)​ ​មាន​ប្រវែង​ ​៣៩ ០០០​ ​គីឡូម៉ែត្រ​ ​ដែល​ភ្ជាប់​ពី​ប្រទេស​អូស្ត្រាលី​ ​មក​សិង្ហបុរី​ ​ហើយ​ចំណុច​ដែល​ខូច​ខាត​ ​គឺ​ចន្លោះ​ពី​ទីក្រុង​ ​Perth​ ​មក​ប្រទេស​សិង្ហបុរី​នេះ​តែ​ម្ដង។

បញ្ជាក់​ផង​ដែរ​ថា​សព្វ​ថ្ងៃ​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​ដែល​អូស​ចូល​ប្រទេស​កម្ពុជា​មាន​ពីរ​ ​ដែល​ខ្សែ​ទី​មួយ​មាន​ប្រភព​ពី​ប្រទេស​ម៉ាឡេស៊ី​ដែល​មាន​ឈ្មោះ​ថា​ ​Malaysia-Cambodia-Thailand (MCT)​ ​ប្រវែង​ ​១ ៣០០​ ​គីឡូម៉ែត្រ​ ​និង​ខ្សែ​ទី​ ​២​ ​ឈ្មោះ​ ​Asia Africa Europe-1 (AAE-1)​ ​ប្រវែង​ ​២៥ ០០០​ ​គីឡូម៉ែត្រ​ ​មាន​ប្រភព​ពី​តំបន់​អឺរ៉ុប។

Malaysia-Cambodia-Thailand (MCT)​

​បច្ចុប្បន្ន​ដោយ​យោង​តាម​ផែនទី​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​ ​Submarine Cable Map​ ​បង្ហាញ​ថា​អ៊ីនធឺណិត​ក្នុង​ពិភពលោក​ ​គឺ​ភ្ជាប់​គ្នា​ដោយ​បណ្ដាញ​មេ​ប្រមាណ​ ​៣៦៧​ ​ខ្សែ​ជុំវិញ​ពិភពលោក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Snow Tech Stuff | submarine Cable Map   ប្រែ​សម្រួល៖ រដ្ឋ