ពូកែ​សម្ដែង​ហើយ! ​​តារា​ថៃ​១០​រូប​នេះ​​មាន​សមត្ថភាព​​​កីឡា​មិន​ធម្មតា​ទៀត

  • 2017-09-05 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​មាន​ភាព​ប៉ិន​ប្រសព្វ​ក្នុង​វិស័យ​សិល្បៈ​សម្ដែងនោះ​ទេ សិល្បករ សិល្បការនី​ទាំង​១០​រូប​ខាង​ក្រោម​នេះ ថែម​ទាំង​មាន​សមត្ថភាព និង​ទេពកោសល្យ​​ខាង​ផ្នែក​អត្តពលកម្ម​ និង​ធ្លាប់​ទទួល​បាន​មេដាយ​ជា​ច្រើន​​ពី​ប្រភេទ​កីឡា​ដែល​ខ្លួន​បាន​ហ្វឹក​ហាត់​ទៀត​ផង។

១ Tubtim Anyarin ៖ ក្រៅ​ពី​អាជីព​សិល្បៈ​នាង​ជា​កីឡាការនី​ស្គី​ទឹកកក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​ធ្លាប់​ទទួល​បាន​មេដាយ​មាស​ពី​ការ​ប្រកួត​ Skate Asian ប្រចាំ​ឆ្នាំ​២០១៦​ផង​ដែរ។

​២ Lydia Sarunrat៖ នៅ​ក្នុង​វ័យ​១៤​ឆ្នាំ​ នាង​បាន​ចូល​រួម​ប្រកួត​កីឡា​វាយ​កូន​ហ្គោល​​ក្នុង​កម្មវិធី​ជា​ច្រើន​ដូច​ជា​ Asia Pacific Junior Golf Tournament Championship, Thailand International Junior Golf Championships, និង Thailand Junior Golf Tournaments។

៣ Richy Oranate៖ ស្រី​ស្អាត​រូប​នេះ​ធ្លាប់​ចូល​រួម​ការ​ប្រកួត​កីឡា​វាយ​សី​ជា​ច្រើន​លើក​ច្រើន​សារ។

៤ Punpun Temfah៖ នៅ​ក្នុង​វ័យ​​៧​ឆ្នាំ​តារា​ស្រី​រូប​នេះ​ទទួល​បាន​មេដាយ​មាស​មួយ​គ្រឿង​​ពី​ការ​​ប្រកួត​​កីឡា​កាយ​សម្ព័ន្ធ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​មាន​ទេព​កោសល្យ​ផ្នែក​កីឡា​៤​ប្រភេទ​ផ្សេង​ទៀត​គឺ​ហែល​ទឹក វាយ​Tennis ស្គីទឹកកក និង​របាំ​ប៉ាឡេ។

៥ Pancake Khemanit ៖ នៅ​ក្នុង​វ័យ​សិក្សា​តារា​ជួរ​មុខ​រូប​នេះ បាន​ទទួល​មេដាយ​លើ​វិញ្ញាសា​រត់​ប្រណាំង។

៦ Mark Prin៖ ពេល​រៀន​នៅ​​ថ្នាក់​ទី​១២ ​លោក​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ និង​បាន​ក្លាយ​ជា​សមាជិក​របស់​​ក្លិប​យូដូ​ប្រចាំ​សាលកវិទ្យាល័យ​ Rungsit University បន្ទាប់​ពី​ជាប់​អាហារូបករណ៍​នៅ​ទី​នោះ។

៧ Ohm Atshar ៖ តារា​ប្រុស​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​វាយ​កូន​ហ្គោល​តាំង​ពី​អាយុ​១៤​ឆ្នាំ​មក​ម្ល៉េះ។ លោក​ធ្លាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​​ជា​ច្រើន​ និង​ទទួល​មាន​មេដាយ​ជា​ច្រើន​ផង​ដែរ។

៨ James Ma៖ មិន​ខុស​ពី​តារា​ប្រុស​ខាង​លើ Jame ក៏​ជា​អ្នក​វាយ​កូន​ហ្គោល​ម្នាក់​ដែរ។ លោក​គឺ​ជា​ជយលាភី​​​ក្នុង​ការ​ប្រកួត ISSFHK Golf Paris ដែល​រៀប​ចំឡើង​នៅទី​ក្រុង​ហុង​កុង​កាល​ពី​ឆ្នាំ​២០០៦។

​​​​​​៩ Nadech Kugimiya៖ លោក​ធ្លាប់​ជា​អតីត​កីឡាករ​តៃ​ក្វាន់​ដូ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​មួយ​គ្រឿង​ពី​កាត​ប្រកួត​កីឡា​នេះ​ក្នុង​វ័យ​កុមារ។

១០ Typhoon KPN ៖ លោក​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​រាំ​ពី​កម្មវិធី​ ការ​ប្រកួត​រាំ​ជា​លក្ខណៈ ទោល​របស់​អាមេរិក​ឡាទីន៕

ប្រភព៖ daranews   ប្រែ​សម្រួល៖ សុខណា

អត្ថបទថ្មី