អាហ្សង់ទីន ​​លេង​ស្មើ​ជា​លើ​ទី​៦​មុន​នេះ​ បន្ត​ឈរ​តំបន់ Play Off

  • 2017-09-06 01:54:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​​បាន​ប្រកួត​ស្មើ​ជាមួយ​ក្រុម​បាត​តារាង​វេណេហ្ស៊ុយអេឡា​ ១-១ នៅ​មុន​នេះ​ក្នុង​វគ្គ​ជម្រុះ​ World Cup ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ឈរ​លេខ​៥​ក្នុង​តារាង​ដែល​ជា​តំបន់​ត្រូវ​ Play Off។

វេណេហ្ស៊ុយអេឡា ជា​អ្នក​បើក​ឆាក​រក​គ្រាប់​​បាន​មុន​ដោយ​កីឡាករ Jhon Murillo នៅ​នាទី​៥០។ សំណាង​មិន​ល្អ​​នៅ​៥​នាទី​បន្ទាប់​​កីឡាករ​ Rolf Feltscher របស់​វេណេហ្ស៊ុយអេឡា បាន​ភ្លាត់​ចូល​ទី​ខ្លួន​ឯង ធ្វើ​ឲ្យ​អាហ្សង់ទីន​តាម​បាន​ស្មើ។ យ៉ាងណា លទ្ធផល​នេះ​បាន​បញ្ចប់​ដល់​៩០​នាទី ហើយ​នេះ​ជា​​ការ​ស្មើ​លើក​ទី​៦​របស់​អាហ្សង់ទីន​ក្នុង​យុទ្ធនាការ​​ជម្រុះ World Cup ទៅ​ប្រទេស​រុស្សី៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី