កីឡាករ​អេស្ប៉ាញ​ដាក់​វេន​គ្នា​ស៊ុត​ម្នាក់​ម្ដង​ ស៊ី ​Liechtenstein ៨-០

  • 2017-09-06 02:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពូល​ G វគ្គ​ជម្រុះ World Cup ក្រុម​អេស្ប៉ាញ​បន្ត​ឈរ​​​លេខ​១​ក្នុង​តារាង បន្ទាប់​ពី​ឈ្នះ​ក្រុម​ខ្សោយ ​Liechtenstein ចាស់​ដៃ ៨-០ កាល​​ពី​យប់​មិញ ខណៈ​អ៊ីតាលី​ឈ្នះ​​អ៊ីស្រាអែល ១-០។

៨​គ្រាប់​របស់​គោជល់​​អេស្ប៉ាញ​​​ធ្វើ​​បាន​ដោយ​កីឡាករ​៦​​នាក់​ផ្សេង​គ្នា ក្នុង​នោះ​មាន​​Sergio Ramos​​​, Alvaro Morata​, Isco, David Silva, Iago Aspas និង Maximilian Goppel របស់ Liechtenstein ទាត់​ចូល​ទី​ខ្លួន​ឯង។ ឯ​អ៊ីតាលី​បាន​ឈ្នះ​ទាំង​ប្រផុតប្រផើយ​លើ អ៊ីស្រាអែល ១-០ ដោយ​​គ្រាប់​បាល់​នោះ​រក​បាន​ដោយ​កីឡាករ Ciro Immobile ជួយ​ក្រុម​ស្ថិត​នៅ​លេខ​២​ដដែល ក្រោម​អេស្ប៉ាញ។ នៅ​តំបន់​អឹរ៉ុប​សល់​២​ប្រកួត​ទៀត វគ្គ​ជម្រុះ​នឹង​ចប់​រួចរាល់អស់​ហើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី