នៅ​ចាំ​តួ​ស្រី​ សុផាន់ម៉ៃ​ទេ? ពេលនេះ​ ឈឺធ្ងន់​ដល់​​ថ្នាក់​សង្គ្រោះ​​បន្ទាន់​​ទៀត!

  • 2017-09-06 03:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​រម្លឹក​ដល់​តួ​ស្រី​ "សុផាន់ម៉ៃ" គេ​នឹង​នឹក​ឃើញ​ដល់​តារា​សម្ដែង​ Nusaba Wanichangkul ព្រោះ​តាម​រយៈ​រឿង​ដែល​នាង​សម្ដែង​ជា​តួ​ស្រី​ឈ្មោះ​នេះ កេរ្តិ៍ឈ្មោះ​នាង​ពិត​ជា​សុសសាយ​ណាស់។

មក​ដល់​ពេល​បច្ចុប្បន្ន​ តារា​ស្រី​ជើង​ចាស់​ Nusaba (សុផាន់ម៉ៃ) នៅ​តែ​បន្ត​អាជីព​ជា​តារា​សម្ដែង​ដូច​មុន​ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​ត្រូវ​សម្រាក​ព្យាបាល​ខ្លួន​ ដោយសារ​ជំងឺ​ប្រចាំ​កាយ។ កាន់​តែ​គួរ​ឲ្យ​បារម្ភ​ ថ្មីៗ​នេះ​ Nusba ត្រូវ​បញ្ជូន​ចូល​ពេទ្យ​ភ្លាមៗ ដោយសារ​អាការៈ​រលាក​ខ្នែង​ពោះវៀន​ធ្វើ​ទុក្ខ​ខ្លាំង​ ហើយ​ទទួល​ការ​វះ​កាត់​ជា​បន្ទាន់​ រយៈ​ជាង​ ១​ម៉ោង​ នៅ​មន្ទីរ​ពេទ្យ​ក្នុង​ទីក្រុង​បាងកក​ Siriraj Hospital។

ជា​ព័ត៌មាន​រីករាយ​ ពេល​នេះ​ ការ​វះ​កាត់​បាន​ចប់​សព្វ​គ្រប់​ ប្រកប​ដោយ​សុវត្ថិភាព​ហើយ​ ហើយ​អ្នក​គាំទ្រ​ទាំង​អស់​ ក៏​បាន​ធូរ​ចិត្ត​ខ្លះ​ដែរ។ ជាមួយ​គ្នា​នោះ​ ដើម្បី​ជា​ការ​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​ខ្លួន​ទាំង​ឡាយ សុផាន់ម៉ៃ​ក៏​បាន​បង្ហោះ​សារ​លើ​ Instagram ផងដែរ។

ថ្វី​បើ​ពេល​វេលា​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​យូរ​ទៅហើយ​ក្ដី​ ក៏​ប្រជាប្រិយភាព​តារា​ស្រី​មុខ​ស្រទន់​រូប​នេះ​ហាក់​នៅ​មិន​សាបសូន្យ​ដែរ។ ចំណែកឯសម្រស់​វិញ​ ទោះ​ពេល​នេះ​នាង​មាន​កូន​ធំ​ទន្ទឹម​ខ្លួន​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​ សុផាន់ម៉ៃនៅ​តែ​ស្រស់​ស្អាត​ គួរ​ឲ្យ​ស្រឡាញ់​ដូច​ពី​ក្រមុំ​អីចឹង៕

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី