បន្តិចទៀតនៅម្ដុំស្តុបផ្សារដីហុយ លែងសូវកកស្ទះទៀតហើយ
- 2017-09-06 04:21:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្តិចទៀតនៅម្ដុំស្តុបផ្សារដីហុយ លែងសូវកកស្ទះទៀតហើយ
ចន្លោះមិនឃើញ
ស្ពានអាកាសស្តុបផ្សារដីហុយ សាងសង់សម្រេចបាន ៧០%ហើយ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបជូនថា ស្ពានអាកាសផ្សារដីហុយ គឺជាគម្រោងស្ពានអាកាសទី៥ នៅរាជធានីភ្នំពេញ កំពុងសាងសង់យ៉ាងមមាញឹក បន្ទាប់ពីបានបើកការដ្ឋានសាងសង់ កាលពីខែសីហាឆ្នាំ ២០១៦ កន្លងទៅ។ បើតាម ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កន្លងទៅបានឱ្យដឹងថា ស្ពានអាកាសស្តុបផ្សារដីហុយ នេះ មានប្រវែង ៩០៥ម ទទឹង ១៦.៥ម គ្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ។ស្ពានអាកាសទី ៥នេះ គឺជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី ដែលប្រសព្វជាមួយផ្លូវលេខ១០១៩ (ស្តុបផ្សារដីហុយ)។
សម្ដេចបានបន្ថែមថា ស្ពានអាកាសទី៥ក្នុងរាជធានីភ្នំពេញនេះ នឹងជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍នៅតំបន់ជុំវិញទីនោះបានយ៉ាងច្រើន ហើយនឹងធ្វើឱ្យការធ្វើដំណើរ របស់ប្រជាពលរដ្ឋកាន់តែងាយស្រួលជាងមុន។ប៉ុន្តែពេលនេះការដ្ឋានសាងសង់ស្ពាន គឺមានហ៊ុមព័ទ្ធរបងដែលធ្វើឲ្យដងផ្លូវ នៅចំណុចការដ្ឋានរួមតូចចង្អៀត ហើយអាចមានការកកស្ទះចរាចរណ៍។ ដូច្នេះសូមបងប្អូនអ្នកធ្វើដំណើរ និងសាធារណជនមេត្តាយោគយល់ និងអធ្យាស្រ័យក្នុងការធ្វើចរាចរណ៍នៅលើដងផ្លូវមួយនេះ៕