ឱកាស​ការងារ​ពិសេស សម្រាប់​និស្សិត​ចង់​ធ្វើការ​ផ្នែក​សារព័ត៌មាន

  • 2017-09-06 07:01:23
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​និស្សិត​ទាំង​ឡាយ ដែល​ទើប​បញ្ចប់​ការ​សិក្សា ឬ​កំពុង​សិក្សា ទទួល​បាន​បទពិសោធ​ផ្នែក​សារព័ត៌មាន Sabay ត្រូវ​ការ​ជ្រើសរើស​អ្នក​ហាត់​ការ​ពេញ​ម៉ោង ១០​នាក់ ដើម្បី​សាកល្បង​រហូត​មាន​ឱកាស​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ ដោយ​មាន​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ។

តម្រូវ​ការ៖

  • អាច​ធ្វើការពេញម៉ោងបាន (៨ព្រឹក ដល់ ៥:៣០ ល្ងាច)

  • យ៉ាងហោចជានិស្សិតឆ្នាំទី ២

  • មិន​ចាំបាច់​មាន​បទ​ពិសោធ​ការងារ

  • ត្រូវមានចំណូលចិត្តក្លាយជាអ្នក​សរសេរ​ព័ឥមាន

  • ចូលចិត្តតាមដានព័ឥមាន កម្សាន្ត សេដ្ឋកិច្ច សង្គម កីឡា ឬ បច្ចេកវិទ្យា

អត្ថប្រយោជន៍៖

  • ទទួលបានលិខិតបញ្ជាក់ការងារ

  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅក្រុមហ៊ុនសប្បាយ

  • ទទួលបានប្រាក់លើកទឹកចិត្ត

  • ទទួលបានចំណេះដឹង និងបទពិសោធការងារ

សូម​ដាក់​ប្រវត្តិរូប​សង្ខេប​មកកាន់​អ៊ីមែល hr@sabay.com ឬ​យកមក​ក្រុមហ៊ុន​សប្បាយ​​​ដោយផ្ទាល់​តាម​​ រយៈ​​​​​​អាសយដ្ឋាន​អគារ​លេខ ៣០៨ មហាវិថី​ព្រះ​មុន្នី​វ​ង្ស សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​​ (​ទល់មុខ Phnom Penh Tower) ចុច​ទីនេះ​ដើម្បី​មើល​ទីតាំង។​ ​

  • ​ទូរ​សព្ទ​លេខ ០៩២ ៦៦៦ ៩៩១

  • គេហ​ទំព័រ​៖ www.sabay.com

  • កាលបរិច្ឆេទ​ផុត​កំណត់​: ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៧​ ​ ​ ​


អត្ថបទ៖ គង់ វិសាល