មកដឹងតម្លៃសាលាឯកជន ដែលបុត្រាព្រះអង្គម្ចាស់អង់គ្លេស ទើបតែចូលរៀន

  • 2017-09-08 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ រាជបុត្រ George របស់​ព្រះអង្គម្ចាស់​អង់គ្លេស William បាន​ចូល​រៀន​នៅ​សាលា​ឯកជន​មួយ ដែល​មាន​ឈ្មោះ​ថា Thomas's London Day Schools ស្ថិត​នៅ​ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស។

នៅ​ថ្ងៃ​ចូល​រៀន​ដំបូង រាជបុត្រ​ព្រះជន្ម ៤ វស្សា​អង្គ​នេះ មើល​ទៅ​ហាក់​បី​ដូច​ជា​អៀន និង​ភ័យខ្លាច​បន្តិច ខណៈ​ព្រះមាតា Catherine មិន​បាន​ជូន​ទ្រង់​មក​សាលា ជាមួយ​ព្រះ​បិតា​ឡើយ ដោយសារ​តែ​ប្រឈួន។

សាលា​ឯកជន​ខាង​លើ មាន​ផ្ដល់​នូវ​ថ្នាក់​ជជែក​ពិភាក្សា (Dabate) , ទស្សនវិជ្ជា និង​ភាសា​អ៊ីតាលី​ផង​ដែរ។ ចំពោះ​តម្លៃ​សិក្សា​រៀន​សូត្រ​នៅ​ទី​នោះ រាជបុត្រ George ត្រូវ​ចំណាយ​រហូត​ដល់​ទៅ ២០ ០០០ ផោន (២៦ ០០០ ដុល្លារ) ក្នុង​មួយ​ឆ្នាំ។

គួរ​បញ្ជាក់​ថា រាជបុត្រ​អង្គ​នេះ បាន​ចំណាយ​ពេល​វេលា​ថ្ងៃ​ដំបូង ដើម្បី​ជួបជុំ​មិត្ត​រួម​ថ្នាក់ និង​គ្រូ​បង្រៀន ស្គាល់​ថ្នាក់-តុ-បន្ទប់ទឹក និង លេង​ល្បែង​ខ្លះ​នៅ​ក្នុង​សួន​កុមារ​ជា​ដើម៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង