Chompoo និងស្វាមី បើកសន្និសីទកាសែតលើកដំបូង ក្រោយសម្រាលបុត្រ!
- 2017-09-09 10:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chompoo និងស្វាមី បើកសន្និសីទកាសែតលើកដំបូង ក្រោយសម្រាលបុត្រ!
ចន្លោះមិនឃើញ
នៅថ្ងៃទី ០៩ ខែកញ្ញានេះ តារាសម្ដែង Chompoo Araya និងស្វាមី Nott Visrut បានបង្ហាញមុខជាសាធារណៈ តាមរយៈការធ្វើសន្និសីទកាសែតតាមការគ្រោង កាលពីថ្ងៃដែលនាងសម្រាល។
នៅពេលនោះដែរ ថ្លែងនៅចំពោះក្រុមអ្នកសារព័ត៌មានជាច្រើនក្នុងមន្ទីរពេទ្យដ៏ល្បីប្រចាំប្រទេសថៃ បំរ៉ុងរ៉ាត់ លោកឪពុកកូនភ្លោះ បាននិយាយថា ខ្លួននិងក្រុមគ្រួសារពិតជាមានសេចក្ដីរីករាយណាស់ ជាពិសេសអ្នកម្ដាយទាំងសងខាងរបស់លោក ដែលបានចៅដល់ទៅ ២។ ចំណែក Chompoo វិញក៏បានលើកឡើងដែរថា ដោយសារចង់បានរូបភាព ទុកជាអនុស្សាវរីយ៍ពេក នាងចង់ថតរូបជុំគ្រួសារតែម្ដង ខណៈមុខរបួសមិនទាន់ជា ពេលនោះគ្រប់គ្នាក៏មានការព្រួយបារម្ភដែរ ប៉ុន្តែគ្រប់យ៉ាងស្ថិតក្រោមការយកចិត្តទុកដាក់ យ៉ាងហ្មត់ចត់ពីវេជ្ជបណ្ឌិត។
តាមរយៈសន្និសីទមួយនេះ គូស្នេហ៍មួយនេះ ក៏បាននិយាយបែបកំប្លែងទៀតថា ពួកគេចង់បានកូនបន្ថែមទៀត ដើម្បីបង្កើតជាក្រុមបាល់ទាត់មួយ។ ចុងក្រោយពួកគេក៏សូមអរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងផ្ដល់ក្ដីស្រឡាញ់ យ៉ាងកក់ក្ដៅចំពោះក្រុមគ្រួសារពួកគេ៕
ចុចអាន៖ព័ត៌មានជុំវិញ Chompoo Araya