ក្រោយ​​ផ្តួល​ Chorkchai​ បាន​សម្រេច ឡៅ ចន្ទ្រា​រៀប​រាប់​ពី​​ជើង​ខ្លាំង​ថៃ​ម្នាក់​នេះ​

  • 2017-09-11 01:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡៅ​ ចន្រ្ទា​ សរសើរ​ដៃ​ជើង​ខ្កាំង​ថៃ​ Chorkchai​ នៅ​តែ​ល្អ​ចាប់​​ឡើង​ជង្គង់​ល្អ​​ និង​កម្លាំង​ខ្លាំង​ ប៉ុន្តែ​ខ្លួន​បាន​ហាត់​ត្រៀម​ទប់ទល់​នឹង​​ក្បាច់​ទាំង​នេះ​បាន​ច្រើន​​​សម្រាប់​ប្រកួត​មិត្តភាព​ និង​ជំនួប​សងសឹក​នេះ​ផង​ដែរ។​

កីឡាករ​ ឡៅ​ ចន្រ្ទា

ឡៅ​ ចន្រ្ទា​ បាន​​ប្រាប់​​ថា​ ខ្លួន​ពិត​ជា​ត្រេកអរ​ជា​ខ្លាំង​ក្រោយ​ឈ្នះកីឡាករ​ជើង​ខ្លាំង​ Chorkchai​ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ​បាន​យក​ឈ្នះ​កីឡាករ​កម្ពុជា​ជា​ច្រើន​រូប​ និង​ធ្លាប់​ឈ្នះ​រូប​គេ​ពី​មុន​ផង​។​ ដោយ​ធ្លាប់​ជួប​គ្នា​ម្ដង​រួច​មក​ហើយ​ ចន្រ្ទា​ ថា ​កីឡាករ​ថៃ​​រូប​​នេះ​គឺ​ពូកែ​ចាប់​វ៉ៃ​ជង្គង់​ ដូច្នេះ​ខ្លួន​ព្យាយាម​មិន​ឲ្យ​​ដៃ​គូ​ចាប់​អោប​បាន​ស្រួល​នោះ​ឡើយ​ ហើយ​ត្រូវរក​វិធី​ទប់​ក្បាច់​ឡើង​ជង្គង់របស់​​ Chorkchai​។​

កីឡាករ​ថៃ​ Chorkchai​

ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី១​បន្ត​ទៀត​ថា​ សម្រាប់​ការ​ប្រកួត​សងសឹក​នេះ​ រូប​គេ​​ព្រួយបារម្ភ​ខ្លះ​ៗ​ដែរ ​ពី​ព្រោះ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​បែប​នេះ។ ​ណា​មួយ​របួស​ដៃ​កាល​ពី​មុន​ក៏​មិន​ទាន់​ជា​ដូច​ដើម​ទាំង​ស្រុង​ឡើយ​ ប៉ុន្តែ​ដោយ​ការ​ខំប្រឹង​ប្រែង​ និង​បាន​ហ្វឹកហាត់​ត្រៀម​គ្រប់គ្រាន់​ទើប​បាន​លទ្ធផល​ល្អ​បែប​នេះ។​

កីឡាករ​ ឡៅ​ ចន្រ្ទា

កីឡាករ​ ឡៅ​ ចន្រ្ទា​ ជា​អ្នក​ប្រដាល់​ពី​ក្លឹប​ទ័ព​ពិសេស​ឆ័ត្រយោង​ ៩១១​ ចំពោះ​ការ​ប្រកួត​សងសឹក​នៅ​យប់​ថ្ងៃ​អាទិត្យ​ ទី១០ ​កញ្ញា​ នេះ​អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ Chorkchai​ ឲ្យ​បោះ​បង់​ការ​ប្រកួត​នៅ​ដើម​ទឹក​ទី៥​ផង​ដែរ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី