​ចង់​រៀន​ផ្នែក​ព័ត៌មានវិទ្យា​មិន​ខ្វះ​សាលា​ទេ សាលា​ខ្លះ​ថែម​រៀន​ហ្រ្វី​ទៀត​ផង​

  • 2017-09-12 22:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​​​​​​​​​ចប់​ទី​១២​ចង់​រៀន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​អត់​ដឹង​ថា​រៀន​នៅ​សាលា​ណា​Sabay សូម​ណែនាំ​សាកលវិទ្យាល័យ​ធំៗ​​ដែល​ល្បី​ផ្នែក​ព័ត៌មាន​វិទ្យា​ឲ្យ​បាន​ស្គាល់​និង​ងាយ​ស្រួល​សម្រេចចិត្ត​ជ្រើស​រើស។​

១/ វិទ្យា​ស្ថាន​ពហុបច្ចេកទេស​កម្ពុជា​ (National Polytechnic Institute of Cambodia)

វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​បាន​បើក​ដំណើរការ​ផ្នែក​ព័ត៌មាន​វិទ្យា​តាំង​ពី​ឆ្នាំ​២០០៥​មក​។

សម្រាប់​តម្លៃ​សិក្សា​វិទ្យាស្ថាន​គិត​ជា​និទ្ទេស៖​

  • និទ្ទេស A អាហារូបករណ៍ 100% រយះ​ពេល 4 ឆ្នាំ
  • និទ្ទេស B អាហារូបករណ៍ 60% រយះ​ពេល​ 1ឆ្នាំ
  • និទ្ទេស C អាហារូបករណ៍ 30% រយះ​ពេល​ 1ឆ្នាំ
  • និទ្ទេស D និងE បង់ថ្លៃ

តម្លៃ​សិក្សា ​៤០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។

ចំពោះ​និស្សិត​នារី​វិទ្យាស្ថាន​និង​បញ្ចុះ​តម្លៃ ​30%​ រយៈពេល ​4 ឆ្នាំ​ហើយ​ប្រសិន​បើ​និស្សិត​ណា​រៀន​ពូ​កែ​ជាប់​លេខ​១​នៅ​ក្នុង​ថ្នាក់​វិទ្យាស្ថាន​នឹង​ផ្ដល់​អាហារូបករណ៍​ ១០០%​ រយះ​ពេល ​៤​ ឆ្នាំ។

២/ សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច​(Royal University of Law and Economics)

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​សាកលវិទ្យាល័យ​ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​១​កញ្ញា​ឆ្នាំ​២០១៧​រហូត​ដល់​ថ្ងៃ​ចូល​រៀន៖

  • វគ្គ​ទី១​ចូលរៀន​ថ្ងៃទី១៤ខែតុលា​ឆ្នាំ២០១៧
  • វគ្គទី២​ចូលរៀន​ថ្ងៃទី២៥ខែវិច្ឆិកា​ឆ្នាំ២០១៧

@ សិក្សា​រយះពេល៤ឆ្នាំ​តម្លៃ​សិក្សា៖

  • ឆ្នាំ​ទី​១​ត្រូវ​បង់​៤៨០ដុល្លារ
  • ឆ្នាំ​ទី​២​ទី​៣​ត្រូវ​បង់៥៥០ដុល្លារ
  • ឆ្នាំ​ទី​៤​ត្រូវ​បង់​៤៥០​ដុល្លារ​

៣/ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ(​Royal University of Phnom Penh)

សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជា​សាកលវិទ្យាល័យ​ដែល​មាន​ឈ្មោះ​ល្បី​ល្បាយ​ផ្នែក​ព័ត៌មាន​វិទ្យា​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩០។​

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​សាកលវិទ្យាល័យ​ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី

  • ​ថ្ងៃ​ទី ​១​២ កញ្ញា​ឆ្នាំ​ ២០១៧ ​រហូត​ដល់​ថ្ងៃ​ទី ​៣១ ខែ​តុលា​ ឆ្នាំ​២០១៧។
  • ចូលរៀន​ថ្ងៃ​ទី ​០៦ ​ខែ​វិច្ឆិកា​ឆ្នាំ២០១៧

សិក្សា​រយៈពេល​ ៤ ឆ្នាំតម្លៃសិក្សា ​៥០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

៤/ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង(National University of Management)

សម្រាប់​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង​មុខ​វិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​តាំង​​ពី​ឆ្នាំ២០០មក​ហើយ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​សាកលវិទ្យាល័យ​​ចាប់​ទទួល​ពាក្យ​

  • ថ្ងៃ​ទី​២១​ខែ​សីហា​ឆ្នាំ​២០១៧​រហូត​ដល់​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​

@ ការ​បរិច្ឆេទ​ចូល​រៀន​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ

  • វគ្គទី១៖​​ថ្ងៃ​ទី​០៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧
  • វគ្គទី២៖ថ្ងៃ​ទី០៤ខែធ្នូ​ឆ្នាំ​២០១៧​​​

​@ ការ​បរិច្ឆេទ​ចូល​រៀន​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃ​អាទិត្យ

  • ថ្ងៃ​ទី​០២​ខែ​ធ្នូ​ឆ្នាំ​២០១៧

សិក្សា​រយៈពេល​៤ឆ្នាំតម្លៃ​សិក្សា​៥៤០ដុល្លារក្នុង​មួយ​ឆ្នាំ។

៥/ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មាន (NIPTICT)

បាន​បើក​ដំណើរ​ការ​នៅ​ឆ្នាំ២០១៤។ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ​NIPTICT ផ្ដល់​ជូន​អាហារូបករណ៍​១០០%ចំនួន​៦០កន្លែង​ដោយ​ធ្វើ​ការ​ប្រឡង​ជ្រើសរើស។

@ចំពោះ​មុខវិជ្ជា​ប្រឡង​រួម​មាន៖

  • គណិតវិទ្យា
  • តក្ក​វិទ្យា
  • ភាសា​អង់គ្លេស
  • អាហារូបករណ៍​ទទួល​បាន​អាស្រ័យ​លើ​លំ​ដាប់​ពិន្ទុ​នៃ​​ការ​ប្រឡង​
  • អាហារូបករណ៍​១០០%​រយះ៤ឆ្នាំ
  • អាហារូបករណ៍​៥០%​ត្រូវ​បង់​៣០០ដុល្លាររយះ៤ឆ្នាំ
  • អាហារូបករណ៍​៥០%​ហើយ​ជា​និស្សិត​ស្រី​ត្រូវ​បង់​១៥០​ដុល្លារ​រយះ​ពេល​៤ឆ្នាំ

ចំពោះ​សិស្ស​ស្រី​សាលា​មាន​អាហារូបករណ៍​៥០%​ដោយ​ស្វ័យ​ប្រវត្តិ

តម្លៃ​សិក្សា​៦០០ដុល្លារក្នុង​មួយ​ឆ្នាំ។

ចុះឈ្មោះ​ប្រឡង​ចូល​រៀន​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​២៨​ខែ​តុលា​ឆ្នាំ​២០១៧។ ​ការ​ប្រឡង​ខាង​វិទ្យា​ស្ថាន​ទុក​ពេល​មួយ​អាទិត្យ​ជ្រើស​រើស​ថ្ងៃ​ប្រឡង​​បន្ទាប់​ពី​ការ​ដាក់​ពាក្យ។

៦/ វិទ្យាស្ថាន​ស៊ីតិច(​SETEC Institute)

SETECT គឺជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​ឯកជន​មួយ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ២០០០។

ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​នេះ​ត​ទៅ​ចូលរៀន​នៅ​ថ្ងៃ​ទី៖​

​- លើកទី១ថ្ងៃទី​០៩ខែតុលាឆ្នាំ​២០១៧

  • លើកទី២ថ្ងៃទី​២៤ខែតុលាឆ្នាំ​២០១៧
  • លើកទី៣ថ្ងៃទី​០៦ខែវិច្ឆិការឆ្នាំ​២០១៧

តម្លៃ​សិក្សា ៧៨០/ឆ្នាំ ហើយ​ការ​សិក្សា​មាន​រយៈ​ពេល ៤ ឆ្នាំ។

៧/ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ

ពុទ្ធិ​សាស្ត្រ​ក៏​ជា​សាកល​វិទ្យាល័យ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ផ្នែក​ព័ត៌មានវិទ្យា​មួយ​ផង​ដែរ។សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨ ពុទ្ធិ​សាស្ត្រ៖

  • ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​ពី​ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៧
  • ចូលរៀន​លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​ ១៦ ខែ តុលា ឆ្នាំ ២០១៧ និង​ លើកទី២ នៅ​ថ្ងៃ​ទី​ ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧
  • តម្លៃ​សិក្សា ៦៥០ដុល្លារ /ឆ្នាំ សម្រាប់រយៈពេល៤ឆ្នាំ

@ មាន​អាហារូបករណ៍​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០១៧-២០១៨

  • និទ្ទេស A អាហារូបករណ៍ 100% រយះ​ពេល 4 ឆ្នាំ
  • និទ្ទេស B អាហារូបករណ៍ 50% រយះ​ពេល​ 2ឆ្នាំ
  • និទ្ទេស C អាហារូបករណ៍ 30% រយះ​ពេល​ 2ឆ្នាំ
  • និទ្ទេស D និង E អាហារូបករណ៍20% រយះ​ពេល​ 2ឆ្នាំ

៨/ សាកលវិទ្យាល័យ​អាយ​អាយ​ស៊ី( IIC University of Technology)

សិក្សា​លើ​ផ្នែក​Computer Science ឬ វិទ្យាសាស្ត្រ​កុំព្យូទ័រ​សាកលវិទ្យាល័យ​បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៩៩មក​សិក្សា​រយះ​ពេល៤ឆ្នាំ។

ចូលរៀន​នៅ​ថ្ងៃ​ទី៖

  • លើកទី១: ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៧
  • លើកទី២: ថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧
  • លើកទី៣: ថ្ងៃទី២២ខែមករាឆ្នាំ២០១៨

ចំពោះ​ការ​ចូល​សិក្សា​សាលា​ ក៏​មាន​អាហារូបករណ៍​ដែល​គិត​ជា​និទ្ទេស​សម្រាប់​បង់​ថ្លៃ​សិក្សា

  • និទ្ទេស A មិន​បង់​ថ្លៃ​សិក្សា​រយៈពេល​២​ឆ្នាំ​និង​បង់៣៦០ដុល្លារ​សម្រាប់ឆ្នាំទី៣និង៤
  • និទ្ទេស B ឆ្នាំ​ទី​១បង់​២១០​ដុល្លារ​ឆ្នាំ​ទី២ទី៣និង៤បង់​២៨០​ដុល្លារ
  • និទ្ទេស C ឆ្នាំ​ទី​១បង់​២៦០​ដុល្លារ​ឆ្នាំ​ទី២ទី៣និង៤បង់​៣៦០​ដុល្លារ
  • និទ្ទេស D ឆ្នាំ​ទី​១បង់​៣១០​ដុល្លារ​ឆ្នាំ​ទី២ទី៣និង៤បង់​៣៦០​ដុល្លារ
  • និទ្ទេស E ឆ្នាំ​ទី​១បង់​៣៤០​ដុល្លារ​ឆ្នាំ​ទី២ទី៣និង៤បង់​៣៩០​ដុល្លារ

៩/ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (Institute of Technology of Cambodia)

ជា​វិទ្យាស្ថាន​ដែល​ល្បី​ល្បាញ​មួយ​ដែល​បណ្ដុះបណ្ដាល​ផ្នែក​ព័ត៌មានវិទ្យា​តាំង​ពី​ឆ្នាំ​១៩៩៦មក​​។ ការ​រៀន​មុខ​ជំនាញ​ព័ត៌មាន​វិទ្យា សិស្សនិស្សិត​ត្រូវ​ធ្វើការ​ប្រលង​។

វិទ្យាស្ថាន​​នឹង​ចាប់ផ្តើមទទួល​ពាក្យ​ប្រលង​​ពី​ថ្ងៃ​នេះ ​រហូត​ដល់​ថ្ងៃ​បិទ​ឈ្មោះ​ធ្វើការ​ប្រឡង​​គឺ​នៅ​ថ្ងៃទី៦​ខែ​តុលា​ឆ្នាំ​២០១៧

ការ​សិក្សា​ជំនាញ​ព័ត៌មានវិទ្យា​នៅ​សាលា​តិកណូ​មាន​រយៈ​ពេល​៥ឆ្នាំ។

១០/ សាកលវិទ្យាល័យ​ន័រតុន​(Norton University)

សាកលវិទ្យាល័យ​Norton ជា​សាកលវិទ្យាល័យ​ដែល​ល្បី​ល្បាយ​ផ្នែក​ព័ត៌មាន​វិទ្យា​។

ការ​ទទួល​ពាក្យ​ចូល​រៀន​ពី​ថ្ងៃ ១២ កញ្ញា​ដល់ ២៦ តុលា ២០១៧។ កាល​បរិច្ឆេទ​ចូលរៀននៅ​ថ្ងៃ ៣០ តុលា ២០១៧។ តម្លៃ​សិក្សា​សម្រ

១១/ វិទ្យាស្ថាន​ជាតិ​បណ្ដុះ​បណ្ដាល​បច្ចេកទេស (National Technical Training Institute)

វិទ្យា​ស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស​ត្រូវ​គេ​ចាត់​ទុក​ថា ជា​គ្រឹះ​ស្ថាន​អប់រំ​របស់​រដ្ឋ​ដ៏​ឈាន​មុខ​គេ​មួយ ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ផ្សេងៗ។ ​វិទ្យាស្ថាន​បាន​បើក​បង្រៀន​មុខ​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ​កុំព្យូទ័រ​តាំង​ពី​ឆ្នាំ២០១២មកសិក្សា​រយះ​ពេល​៤ឆ្នាំ​កន្លះ។ វិទ្យាស្ថាន​ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​នេះ​ទៅ​ចូល​រៀន​នៅ​ថ្ងៃ​ទី​០៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។

សម្រាប់​តម្លៃ​សិក្សា

ថ្នាក់​បរិញ្ញាបត្រ

ឆ្នាំ​ទី​១​តម្លៃ៣៨០ដុល្លារ ឆ្នាំ​ទី​២​តម្លៃ​៤០០ដុល្លារ​ ឆ្នាំ​ទី​៣​និង​ទី​៤​តម្លៃ​៤៥០​ដុល្លារ​

១២/ សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា (Cambodia Mekong University)

សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​បាន​បើក​បង្រៀន​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ដែល​​ដំណើរ​តាំង​ពី​ឆ្នាំ​២០០៣មក​។សិក្សា​រយះ​ពេល​៤ឆ្នាំ​ដែរ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​សាលា​ចាប់​ផ្ដើម​ទទួល​ពាក្យ​ពី​ថ្ងៃ​នេះ​តទៅ

ចូលរៀន​នៅ​ថ្ងៃ​ទី៖​

លើកទី១: ថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ លើកទី២: ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៧

សម្រាប់​តម្លៃ​សិក្សា​សាលា​គិត​ជា​និទ្ទេស៖​

និទ្ទេស A បង់​ថ្លៃ​សិក្សា​​៣២៥​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​១​និង២និង១​បង់៥២៥​ដុល្លារ​សម្រាប់ឆ្នាំទី៣និង៤ និទ្ទេស B បង់​ថ្លៃ​សិក្សា​​៣៧៥​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​១​និង២និង​បង់៥២៥​ដុល្លារ​សម្រាប់ឆ្នាំទី៣និង៤ និទ្ទេស C បង់​ថ្លៃ​សិក្សា​​៤២៥​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​១​និង២និង​បង់៥២៥​ដុល្លារ​សម្រាប់ឆ្នាំទី៣និង៤ និទ្ទេស D បង់​ថ្លៃ​សិក្សា​​៤៨០​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​១​និង២និង​បង់៥២៥​ដុល្លារ​សម្រាប់ឆ្នាំទី៣និង៤ និទ្ទេស E បង់​ថ្លៃ​សិក្សា​​៤៩០​ដុល្លារ​សម្រាប់​ឆ្នាំ​ទី​១​និង២និង​បង់៥២៥​ដុល្លារ​សម្រាប់ឆ្នាំទី៣និង៤

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី