១៣សន្លឹក រូបថតកម្រពីអតីតកាល បង្ហាញរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍
- 2017-09-12 08:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៣សន្លឹក រូបថតកម្រពីអតីតកាល បង្ហាញរឿងរ៉ាវ គួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
បើទោះបីជាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាជឿនលឿនខ្លាំង អាចផ្ដល់នូវមធ្យោបាយងាយស្រួល ដើម្បីផ្ដិតយករូបថតគ្មានដែនកំណត់ក៏ដោយ ប៉ុន្តែរូបថតចាស់ៗពីអតីតកាល ហាក់បីដូចជានៅតែស្រស់ស្អាត និងមានអត្ថន័យដដែល។
ពេលខ្លះរូបថតចាស់ៗ អាចប្រាប់យើងពីរឿងរ៉ាវផ្សេងៗជាច្រើន ដែលមនុស្សសម័យថ្មីនេះមិនធ្លាប់ដឹងពីមុនមក។ មិនតែប៉ុណ្ណោះ ពួកវាគឺជាសាក្សីចំពោះព្រឹត្តិការណ៍ និង បរិយាកាសនានា នៃសម័យណាមួយ ដែលមិនអាចវិលត្រលប់មកលើផែនដីនេះម្ដងទៀតឡើយ៕
ខាងក្រោមនេះគឺជារូបថតកម្រពីអតីតកាល ចំនួន ១៣ សន្លឹក ដែលបង្ហាញរឿងរ៉ាវផ្សេងៗ គួរឲ្យចាប់អារម្មណ៍៖
#១ ម៉ាស៊ីនបាញ់ទឹកអប់ - ឆ្នាំ១៩៥២
#២ ក្រុមហ៊ុនម្សៅ បានដឹងថា ម្ដាយក្រីក្រជាច្រើន បានប្រើបាវច្រកម្សៅ ធ្វើជាសំលៀកបំពាក់សម្រាប់កូនៗហើយក៏ចាប់ផ្ដើមប្រើបាវច្រកម្សៅ ដែលរចនាចេញជាពណ៌ស្រស់ស្អាតខុសៗគ្នាតែម្ដង – សហរដ្ឋអាមេរិក អំឡុងឆ្នាំ១៩៣០។
#៣ សត្វ Koala ប្រើស្លាបព្រាដួសទឹកផឹក – ប្រទេសអូស្ត្រាលី ឆ្នាំ១៩០០
#៤ បុគ្គលិកសារមន្ទីរ និងក្រុមអ្នកបុរាណវិទូ កំពុងប្រមូលផ្គុំជើងដាយណូស័រ - ឆ្នាំ១៩១៦
#៥ អ្នកកាប់ឈើ - ទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក ឆ្នាំ១៩១៥
#៦ អតីតតារាសម្ដែងអាមេរិកដ៏ល្បី នៅទសវត្សរ៍ឆ្នាំ១៩៣០ និង ១៩៤០ ឈ្មោះ Sherry Britton ដែលមានកម្ពស់ ១,៦០ ម៉ែត្រ និងទំហំចង្កេះ ៤៦ សង់ទីម៉ែត្រ
#៧ លិខិតឆ្លងដែនដំបូងបង្អស់ របស់អតីតតារាសម្ដែងស្រីអង់គ្លេស Audrey Hepburn – ឆ្នាំ១៩៣៦
#៨ ក្រុមអ្នកប្រណាំងកង់ កំពុងត្រៀមខ្លួនចាប់ផ្ដើមការប្រណាំង Giro d’Italia – ឆ្នាំ១៩៧៣
#៩ ហាងលក់អាវរងា - ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ឆ្នាំ១៩៣៦
#១០ អតីតអ្នកលេងហ្គីតាអាមេរិក Jimi Hendrix ជាមួយនឹងហ្គីតាអេឡិចត្រូនិកដំបូងបង្អស់របស់លោក – ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋអាមេរិក ឆ្នាំ១៩៥៧
#១១ ក្រុមអ្នករាំរបាំបាឡេ នៅលើដំបូងអគារខ្ពស់កប់ពពកមួយខ្នង – ទីក្រុង New York City ឆ្នាំ១៩២៥
#១២ មន្ត្រីប៉ូលិស កំពុងយាមឱសថស្ថានមួយកន្លែង ខណៈទឹកជំនន់ជន់លិចត្រឹមចង្កេះ - ទីក្រុង Ontario រដ្ឋ California សហរដ្ឋអាមេរិក ឆ្នាំ១៩៧៤
#១៣ ពិធីជប់លៀង (Prom Party) – ឆ្នាំ១៨៩៥
ចុចអាន៖