តារាស្រីវ័យក្មេង​៤រូប ជិះរថយន្តស៊េរីទំនើបៗ តម្លៃ​កប់​ក្តោង

  • 2017-09-12 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​សិល្បៈ ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​ពី​ទស្សនិកជន តារាៗ​តែង​សម្ញែង​នូវ​រូប​សម្រស់ សមត្ថភាព បូករួម​ទាំង​សម្លៀក​បំពាក់ និង​សម្ភារៈ​ប្រើ​ប្រាស់​ទំនើប​ៗផង​ដែរ។

រឿយៗ​ការ​ដូរម៉ាក​រថយន្ត ឬ​ទិញ​ផ្ទះ​វីឡា​ថ្លៃៗ ជា​ពិសេស​គឺ​សម្រាប់​តារា​ស្រីៗ រមែង​រងពាក្យ​​សរសើរ​បែប​ស៊ក​សៀត​ថា ច្បាស់​ជា​មាន​អ្នកជូន​កាដូ​ស្នេហ៍​បញ្ចាំ​ចិត្ត ឬ​ជាការ​ដាក់​ទុន​ស្នេហា​​ពី​សំណាក់​ក្រុម​បុរស​ជាអ្នក​មាន​ទ្រព្យ​ស្តុក ឬ​ក្រុម​ឧកញ៉ា​មិន​ខាន​នោះ​ឡើយ។

ជាក់​ស្តែង​តារា​ស្រី៥រូប​ខាង​ក្រោម មិន​ត្រឹម​តែ​ជោគជ័យ​លើ​វិថី​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យីអ៊ុនឡើង មាន​ប្រាក់​លេង​​ស៊េរី​រថយន្ត​ទំនើប​ថែម​ទៀត។

ចង់​ដឹង​ថា តារា​ស្រី​ដែល​ល្បី​ខាង​លេង​រថយន្ត​ស៊េរី​ទំនើប​មាន​នរណា​ខ្លះ? តាម​ដាន​ជាមួយ Sabay ទាំង​អស់​គ្នា!

១. ម៉ាក សែនសុនិតា

តារា​សម្តែង​រាង​តូច​ច្រឡឹង​វ័យ​២៣​ឆ្នាំរូបនេះ ជិះ​រថយន្ត​ម៉ាកឡិចស៊ីស ស៊េរី 450d ឆ្នាំ​២០១៦ តម្លៃ​១៧​ម៉ឺន​ដុល្លារ។

២.ទេព បូព្រឹក្ស

តារាចម្រៀងតែងយកលំនាំស្លៀកពាក់តាម CL តារាល្បីរបស់កូរ៉េ កញ្ញា ទេព បូព្រឹក្ស ជិះ​រថយន្តម៉ាក​ Toyota Land Cruiser ស៊េរី​ឆ្នាំ​២០១០ តម្លៃ​៧​ម៉ឺន​ដុល្លារ​អាមេរិក។

៣.សុខ ពិសី

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម សាន់ដេ ឯណេះ​វិញ​ក៏​មិន​ណយ​ដែរ គឺទើបនឹង​ទិញ​រថយន្ត​ថ្លី​សន្លាង​ម៉ាក​ឡិចស៊ីស Lx 460 ស៊េរី​ឆ្នាំ ២០១៧ តម្លៃក្បែរ ១២ម៉ឺនដុល្លារ។

៤. មាស សុខសោភា

ងាក​មក​តារា​ស្រី​ដែល​ល្បី​ខាង​ចូលរួម​ការងារ​សង្គម​នេះ​វិញ ជិះ​រថយន្ត​ម៉ាក

៥.ឱក​ សុគន្ធកញ្ញា

តារាស្រី​ប្រចាំ​ផលិតកម្ម​ហង្សមាស ទើប​បង្ហោះរូបភាពឡានថ្មីលើបណ្តាញ Instagram ក្តៅៗ នូវរថយន្តពណ៌ខ្មៅថ្មីស្រឡាង តែមិនថាជាម៉ាកអ្វីឡើយ។

១០. ស៊ូ ស៊ីរីកា

ស៊ូ ស៊ីរីកា ម្ចាស់​បទ "ស្រលាញ់​បង​លើស​ហើយ" ជិះរថយន្តម៉ាក Toyota Land Cruiser

អត្ថបទ៖ ដេត ធន្នី