ក្ដៅៗ ចេញ​ពិន្ទុ​តេស្ត​ឈីប​ A11 ​សម្រាប់​ iPhone X ​កម្លាំង​​ស៊ី​ដាច់ iPhone 7 Plus​

  • 2017-09-12 15:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ប្រទះ​ឃើញ​កូដ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 11 GM (Golden Master) កន្លង​មក​ បាន​ឲ្យ​ដឹង​ថា​បន្ទះ​ឈីប​ A11 ដែល​ប្រើ​បំពាក់​លើ​ iPhone 8, iPhone 8 Plus និង iPhone X មាន​ CPU ដល់​ទៅ​ ៦ គ្រាប់ (២ គ្រាប់​កម្លាំង​ខ្លាំង និង ៤ គ្រាប់​កម្លាំង​ខ្សោយ)។ ស្រប​ពេល​ដែល​ឈីប​ A10 Fusion ប្រើ​លើ​ iPhone 7 និង 7 Plus មាន​ CPU តែ​ ៤ គ្រាប់​ប៉ុណ្ណោះ (២ ​ខ្លាំង និង ២ ខ្សោយ)។

មុន​នេះ​បន្តិច​​មាន​ការ​លេច​ចេញ​ការ​ធ្វើ​តេស្ត​សមត្ថភាព​ iPhone ​មួយ​ម៉ូដែល​ដែល​មាន​ឈ្មោះ​សម្គាល់​ថា​ "iPhone 10,5” ដែល​មាន​បំពាក់​បន្ទះ​ឈីប​មាន​​ CPU ៦ គ្រាប់។ ចំណុច​នេះ​ធ្វើ​ឲ្យ​​គេ​សង្ស័យ​ថា​វា​​ការ​​ពិន្ទុ​នៃ​ការ​តេស្ត​សមត្ថភាព​បន្ទះ​ឈីប A11។ មិន​តែ​ប៉ុណ្ណោះ​ថែម​មាន​បំពាក់​ RAM ទំហំ​ ៣ GB ទៀត​ផង។

​ដោយ​ឡែក​បើ​ក្រឡេក​មើល​លើ​ពិន្ទុ​វិញ​ឃើញ​ថា​ស៊ី​ដាច់​ iPhone 7 Plus ​ដោយ​​ការ​តេស្ត​ Single-Core បាន​ពិន្ទុ​ ៤០៦១ និង​ការ​តេស្ត​ Multi-Core បាន​ពិន្ទុ​ដល់​ ៩៩៥៩។ ចំណែក​​​ iPhone 7 Plus ​ជា​ស្មាតហ្វូន​កំពូល​ល្បឿន​មួយ​ដែល​ប្រើ​ឈីប​ A10 Fusion មាន​ពិន្ទុ​ Single-Core ចំនួន​ ៣៥២៨ និង Multi-Core ចំនួន​ ៥៩៧៥។ ដោយ​ឡែក​​ Galaxy S8+ វិញ​​ទទួល​បាន​ ២០១៦ ពិន្ទុ​លើ​ការ​តេស្ត​ Single-Core និង ៦៦៦៦ ពិន្ទុ​លើ​ការ​តេស្ត​ Multi-Core។

ចំពោះ​​ឈ្មោះ​សម្គាល់​ "iPhone 10,5” គេ​ជឿ​ថា​អាច​ជា​ iPhone 8 Plus ឬ​ជា iPhone X ព្រោះ​ថា​ចចាមអារ៉ាម​កន្លង​មក​ផ្សាយ​ថា​ស្មាតហ្វូន​ពីរ​ម៉ូដែល​នេះ​មាន​ RAM ទំហំ​ ៣ GB ចំណែក​ iPhone 8 មាន​ RAM ត្រឹម​ ២ GB ប៉ុណ្ណោះ៕​​​ ​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី