ពិសេស​ណាស់! Chompoo បាន​ទទួល​​​មហាកិត្តិយស​​អស្ចារ្យ​​ពី​​គ្រួសារ​​ស្ដេច​​ទៀត​!

  • 2017-09-13 02:16:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​មហា​កិត្តិយស​ដ៏​ធំធេង​បំផុត​ សម្រាប់​ក្រុម​គ្រួសារ​របស់​កំពូល​តារា​ស្រី​ Chompoo Araya ដែល​ព្រះនាង​ Soamsawali អតីត​ព្រះជាយា​របស់​ព្រះ​មហាក្សត្រ​ថៃ​ថ្មី​ មហា វ៉ាជីរ៉ា​ឡុងកន​ បាន​បញ្ជូន​ព្រះ​រាជ​តំណាង​ នាំ​យក​ព្រះ​រាជអំណោយ​ជូន​ អ្នក​ម្ដាយ​កូន​ភ្លោះ​រូប​នេះ។

កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​កញ្ញា​ម្សិលមិញ​ ព្រះ​រាជ​តំណាង​របស់​ព្រះនាង​ Soamsawali​ បាន​នាំ​យក​ថូ​ផ្កា​ដ៏​ស្រស់ស្អាត​ និង​ព្រះរាជ​អំណោយ​ជូន​ចំពោះ​ តារា​សម្ដែង​ Chompoo Araya ដែល​ទើប​សម្រាល​បុត្រ​ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​មន្ទីរ​ពេទ្យ​បំរុងរ៉ាត់។

ព្រះ​នាង​ Soamsawali

ជា​ការ​ថ្លែង​អំណរ​ព្រះរាជ​គុណ​ដ៏​ធំធេង​ ម្ដាយ​កូន​ភ្លោះ​រូប​នេះ​ បាន​បង្ហោះ​សារ​លើ​គណនី​ Instagram ដោយ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ និង​មាន​មហា​កិត្តិយស​ជា​ខ្លាំង​ ដែល​អតីត​ព្រះជាយា​ ព្រះមហាក្សត្រ​ថ្មី​ មហា វ៉ាជីរ៉ា​ឡុងកន គឺ​ព្រះ​នាង​ Soamsawali បាន​ប្រទាន​ពរ​ប្រកប​ដោយ​ទឹក​ព្រះទ័យ​ល្អ​វិសេសវិសាល​បំផុត​ដល់​គ្រួសារ​នាង នា​ឱកាស​ដ៏​មានន័យ​ក្នុង​ជីវិត​នេះ៕ ចុចអាន៖ ព័ត៌មាន​ផ្សេងៗ​របស់​ Chompoo

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម