Zidane ថា កុំ​តែ​មិន​សូវ​សំណាង ម្ល៉េះ​ Ronaldo ត្រូវ​ទាត់​ចូល​៤​គ្រាប់

  • 2017-09-14 02:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ចាប់​ផ្ដើម​​​ការ​ប្រកួត​ដំបូង​នៅ Champions League  បាន​យ៉ាង​ល្អ ដោយ​បាន​យក​ឈ្នះ APOEL ៣-០​ក្នុង​ផ្ទះ ហើយ​​លោក Zinedine Zidane ក៏​បាន​លើក​សរសើរ​ពី Cristiano Ronaldo ដែល​បាន​​ត្រលប់​មក​វិញ​។

Ronaldo បាន​លេង​​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​មាន​ការ​ពិន័យ​ កាល​ពី​ជើង​​ទី​១​ ពាន Spanish Super Cup ទល់​នឹង​ Barcelona ហើយ​រូប​គេ​រក​បាន​២​គ្រាប់​សម្រាប់​ការ​ត្រលប់​មក​វិញ ខណៈ Sergio Ramos ជា​អ្នក​រក​គ្រាប់​ទី​៣។

ក្រោយ​បញ្ចប់​ការ​ប្រកួត Zidane បាន​ថ្លែង​ប្រាប់  BeIN ថា៖ "Ronaldo ជា​កីឡាករ​ល្អ​ក្នុង​ពិភពលោក។ គេ​តែងតែ​នៅ​ទី​នេះ និង​តែងតែ​រក​គ្រាប់​បាល់។ ប្រសិន​ជា​គេ​សំណាង​ថ្ងៃ​នេះ គេ​គួរ​តែ​អាច​រក​បាន​៤​គ្រាប់។ ពួក​យើង​ដឹង​ពី​លទ្ធភាព​របស់ Ronaldo។ ចំពោះ​គ្រាប់​បាល់​ bicycle kick  របស់ Sergio Ramos អ្នក​ចាត់​ការ​សញ្ជាតិ​​បារាំង​បាន​បញ្ចេញ​មតិ​ថា៖ "ជាធម្មតា Ramos​ តែង​រក​គ្រាប់​បាន​ដោយ​ក្បាល ប៉ុន្តែ​គេ​ក៏​អាច​ប្រើ​ក្បាច់ bicycle kick ទម្លុះ​សំណាញ់​បាន​ដូច​គ្នា"។

ទាក់ទិន​នឹង​រឿង Gareth Bale ត្រូវ​អ្នក​គាំទ្រ​ហួច​ស្រែក​ឌឺដង នៅ​ពេល​ផ្លាស់​ប្ដូរ​​ចេញ ទោះ​បាន​​ Assist​២​គ្រាប់ Zidane បាន​និយាយ​ថា​ លោក​មិន​ខ្វល់​រឿង​ហួច​អ្វី​ទេ គឺ​មាន​តែ​ទះដៃ​លើក​ទឹក​ចិត្ត៕ ​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម