CR-V ​​​ឆ្នាំ​ ២០១៨ ប្រើ​​ម៉ាស៊ីន Hybrid ​បង្ហាញ​ខ្លួន​ព្រឹក​មិញ​

  • 2017-09-14 04:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honda បាន​នាំ​យក​​ CR-V ឆ្នាំ​ ២០១៨ រថយន្ត​ប្រភេទ​ SUV ដំបូង​របស់​ខ្លួន​ដែល​មាន​ប្រើ​ម៉ាស៊ីន​ Hybrid ទៅ​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នា​ប្រទេស​អាល្លឺម៉ង់។

រថយន្ត​ដែល​ដាក់​តាំង​បង្ហាញ​ជា​ប្រភេទ​​ផលិត​គំរូ ហេតុ​នេះ​ក្រុមហ៊ុន​មិន​បាន​រៀប​រាប់​លម្អិត​​ពី​ប្រព័ន្ធ​Hybrid ​ឈ្មោះ​ Intelligent Multi Mode Drive ​ដែល​ប្រើ​លើ​រថយន្ត​ម៉ូដែល​នេះ​ឡើយ។ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​នេះ​មាន​បំពាក់​ម៉ាស៊ីន​ i-VTEC ចំណុះ​ ២,០ លីត្រ​ អម​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ និង​​មាន​ម៉ូទ័រ​បម្លែង​ថាមពល​​មួយ ហើយ​មាន​ប្រព័ន្ធ​បើកបរ​ ៣ ប្រភេទ។

៣ ប្រភេទ​នោះ​រួម​មាន​ EV Drive, Hybrid Drive និង Engine Drive។ ចំពោះ​ EV Drive ​​ម៉ូទ័រ​អគ្គិសនី​​​ត្រូវ​ប្រើ​ថាមពល​ដែល​មក​ពី​អាគុយ​ទាំង​ស្រុង។ ចំណែក​ Hybrid Drive ម៉ាស៊ីន​​ប្រើ​ប្រេង​ឥន្ធនៈ​ធម្មតា​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​​ទៅ​ម៉ូទ័រ​បម្លែង​ថាមពល​ ដើម្បី​ផលិត​ថាមពល​ឲ្យ​ម៉ូទ័រ​អគ្គិសនី ហើយ​ក៏​អាច​ផ្ដល់​ថាមពល​ខ្លះៗ​​សម្រាប់​ស្តុក​ទុក​ក្នុង​អាគុយ​ផង​ដែរ។ ចុង​ក្រោយ​ Engine Drive អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​​ផ្ដល់​ថាមពល​ដល់​​កង់​ទាំង​បួន​ដោយ​ផ្ទាល់ ហើយ​មាន​ម៉ូទ័រ​អគ្គិសនី​ជា​អ្នក​បន្ថែម​ថាមពល​ពេល​ចាំ​បាច់។

CR-V Hybrid ឆ្នាំ​ ២០១៨ នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​អឺរ៉ុប​នា​ឆ្នាំ​ ២០១៨ ខាង​មុខ​ ដោយ​មិន​បាន​បញ្ជាក់​ពី​តម្លៃ​លក់​ឡើយ។ Honda ក៏​បាន​បញ្ជាក់​ដែរ​ថា​​ CR-V ជំនាន់​ថ្មី​នេះ​នឹង​មិន​មាន​ជា​ប្រភេទ​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប​នោះ​ទេ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី