ត្បិត​មាន​អ្នក​រិះគន់​ច្រើន តែ​កំពូល​តារាស្រី​អាស៊ី​៥ដួង​នេះ ជោគ​ជ័យ មាន​ទ្រព្យ​ហូរហៀរ

  • 2017-09-14 05:00:12
  • ចំនួនមតិ

ចន្លោះមិនឃើញ

ទោះ​​បី​ជា​​កន្លង​​មក​តារាស្រី​​ទាំង​​៥រូប​នេះ​ពើប​ប្រទះ​នឹង​ពាក្យ​រិះគន់​ចំពោះ​កាយវិការ អត្តចរិត និង​ពាក្យ​សម្តី​មិនសមរម្យ​ក្តី តែ​មិន​អាច​បង្អាក់​ពួក​គេ​ឲ្យ​បរាជ័យ​ក្នុង​វិថី​សិល្បៈ​ឡើយ។ ថ្វី​ត្បិត​តែ​មាន​វ័យក្មេង ប៉ុន្តែ​សមត្ថភាព ទេពកោសល្យ និងរូប​សម្រស់​​ របស់កំពូលតារាអាស៊ីទាំងនេះ អាចឲ្យពួកគេរកប្រាក់ចំណូល​បាន​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​១ឆ្នាំៗ។

កំពូល​តារា​ស្រី​អាស៊ី​ទាំង​៥រូបនោះ រួមមានៈ​

Jessica – Krystal

Jessica និង Krystal គឺជាបងប្អូននឹងគ្នា អ្នកទាំងពីរ​ជោគ​ជ័យ​គ្រប់​យ៉ាង។ កន្លង​មក Jessica ត្រូវ​បាន​គេ​រិះគន់​ថា ជា​មនុស្ស​ដែល​មិន​គោរព​ពេល​វេលា តែង​តែ​មក​ចូលរួម​កម្មវិធី​យឺត​យ៉ាវ​ជានិច្ច ខណៈ Krystal ក៏​ត្រូវ​គេ​រិះគន់​ចំពោះ​បញ្ហា​យឺត​យ៉ាវ​ដូចគ្នា បូករួមទាំង​អាប្បករិយា​មិន​សមរម្យ ឆ្មើងឆ្មៃ មិន​គោរព​រៀម​ច្បង។

ទោះ​បី​ជា​អ្នកទាំង​ពីរ​នាក់​ធ្លាប់​ទទួល​រង​នូវ​ពាក្យ​រិះគន់​យ៉ាង​ណា​ក្តី តែ​តារា​កូរ៉េ​ទាំងពីរ​នេះ​មាន​សមត្ថភាព រូប​សម្រស់​ស្រស់​ស្អាត ថែម​ទាំង​មាន​ទ្រព្យស្តុកស្តម្ភ​ទៀត​ផង ព្រោះ​មក​ពី​គ្រួសារ​អ្នក​មាន​ស្រាប់។

ក្រុម​គ្រួសារ​ពួក​គេ​បាន​ទិញ Apartment តម្លៃ​ប្រមាណ ជាង១លានដុុល្លារ នៅ​ជិត​អគារ SM តាំង​តែ​ពួក​ចាប់​ផ្តើម​ធ្វើ​ជា Trainee នៅ​ក្រុមហ៊ុន​នោះ​ម្ល៉េះ។

ចំពោះ​ប្រាក់​ដែល​បាន​ពី​សិល្បៈ បង​ប្អូន​ត្រកូល Jung បាន​ទិញ​អាផាតមិន​មួយ​កន្លែង​នៅ Cheongdamdong តំបន់​ Gangnam ដែល​មាន​តម្លៃ១,២ប៊ីលាន​វុន​ (ជាង​១លានដុល្លា) មិនតែប៉ុណ្ណោះអ្នកទាំងពីរមាន​រថយន្ត​ផ្ទាល់​ខ្លួន​ទំនើបៗជាច្រើនគ្រឿង។ អ្វីដែលរឹតតែអស្ចារ្យ បន្ទាប់​ពី​ចាក​ចេញ​ពី​ក្រុម SNSD, Jessica បាន​ផ្តោត​ទៅលើមុខជំនួញ​របស់​ខ្លួន​ ដែល​រីក​ធំ​ធាត់​ជា​ច្រើន​ប្រទេស​លើ​ពិភព​លោក​ ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​កូរ៉េ​ម្នាក់​ដែល​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ។

Lee Da Hae

Lee Da Hae ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អាជីព​របស់​នាង យ៉ាង​ណា​ក៏​ដោយ​តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​ត្រូវ​គេ​រិះគន់​ជា​ច្រើន​ដង​ចំពោះ​កាយ​វិការ​មិន​សមរម្យ​ទៅ​លើ​សហការី​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​ការធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ចិន ក៏​ធ្លាប់​មាន​ព័ត៌មាន​មិនល្អ​ចំពោះ​អត្តចរិតឆ្មើងឆ្មៃ​របស់​នាង​ផង​ដែរ។

ទោះ​បី​ជា​ធ្លាប់​មាន​រឿង​មិន​ល្អ​ច្រើន​ក្តី តែ​តារា​ស្រី Lee Da Hae នៅតែមានទស្សនិកជនជាច្រើនគាំទ្រ ដោយនាងទទួលបានភាព​ជោគ​ជ័យ​ទាំង​នៅ​ប្រទេស​កូរ៉េ និង​ចិន។ បច្ចុប្បន្ន​តារា​ស្រីរូប​នេះ​រស់​នៅ​ក្នុង​វីឡា​ដ៏​ប្រណិត​តម្លៃ រាប់លានដុល្លារ។ នៅឆ្នាំ ២០១៥ Lee Da Hae និងម្តាយរបស់គាត់បានទិញអចលនទ្រព្យដែលមានតម្លៃ ជាង១លានដុល្លារ នៅក្នុងតំបន់ Gangnam ។ ថ្មីៗនេះនាងបានចំណាយប្រាក់ទិញអគារមួយដែលមានតម្លៃរាប់លានដុល្លារ​បន្ថែមទៀត។

Fan Bingbing

ក្រៅ​ពី​មាន​បញ្ហា​ជាមួយ​សហការី Fan Bingbing ក៏​​នៅ​​មាន​​រឿង​​មិន​​ល្អ​​ច្រើន​​ទៀត តួ​​យ៉ាង​​​ដូច​ជា​​​នៅ​ក្នុង​កម្មវិធី​​មួយ​​នា​​ឆ្នាំ ២០១៤ នាង​បាន​មក​​យឺត​ដល់​​ទៅ​២ម៉ោង។ អ្នក​ដឹកនាំ​រឿង​កូរ៉េ​ដ៏​ល្បី​លោក Kwak Jae Yong ក៏​ធ្លាប់​រិះគន់​ចំពោះរូប​នាង​លើ​កិច្ច​សហការ​ការងារ​ផងដែរ។

យ៉ាង​ណា​ក៏​ដោយ រឿង​អាស្រូវ​ទាំង​នេះ​មិន​អាច​រារាំង Fan Bingbing ទៅ​ផ្លូវ​ជោគជ័យ​នោះ​ឡើយ នាង​បាន​សាង​ស្នាដៃ និង​កេរ្តិ៍​ឈ្មោះ​ជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ រហូត​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​មហាសាល។

ទ្រព្យ​សម្បត្តិ​របស់​នាង​ត្រូវ​បាន​បង្ហាញយ៉ាង​ច្បាស់​តាម​រយៈ​វីឡា​ដ៏​ស្រស់​ស្អាត ប្រៀប​បាន​ទៅនឹង​ប្រាសាទ។

Yang Mi

Yang Mi ធ្លាប់​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​លោក Kha Hai Than ថា ជា​តារា​សម្តែង​ដ៏​អាក្រក់​បំផុត​ដែល​លោក​មិន​ធ្លាប់​បាន​ជួប​ប្រទះ នាង​ទុក​ឱ្យ​ក្រុម​ការងារ​រង់ចាំ​ថត ដោយ​គ្មាន​ការ​សុំទោស។ មិន​តែ​ប៉ុណ្ណោះ​តារា​សម្តែង​រូបនេះ គឺ​ជា​កូនស្រី​ដែល​មាន​អំណាច​នៅ​ក្នុង​គ្រួសារ។

ថ្វីបើធ្លាប់ទទួលរងនូវការពាក្យរិះគន់យ៉ាងណាក្តី តែ Yang Mi នៅតែជោគជ័យក្នុងអាជីព។ ថែមទាំងមាន Apartment វីឡា និងផ្ទះល្វែងជាច្រើនទៀត៕


ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ដេត ធន្នី