មុខងារ​ Facebook ​ថ្មី​ អាច​​​ឲ្យ​​អ្នក​លែង​ឈឺ​ក្បាល​នឹង​មិត្ត​ភក្តិ​ពូកែ​ Drama

  • 2017-09-15 03:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​Facebook ទំនង​ជា​កំពុង​តែ​តេស្ត​​មុខងារ​ថ្មី​ដែល​អាច​ឲ្យ​អ្នក​​ធ្វើ​ការ​ផ្អាក​ Post របស់​​មិត្ត​ភក្តិ​ (Friend) ​ណា​ម្នាក់​មិន​ឲ្យ​បង្ហាញ​ចេញ​លើ​ News Feed របស់​អ្នក​ជា​បណ្ដោះ​អាសន្ន។

ដូចនេះ​​​អ្នក​មិន​បាច់​ធ្វើ​ការ​ Unfollow មិត្ត​ភក្តិ​ណា​ម្នាក់​​ដោយ​មិន​ឃើញ​ Post របស់​ពួក​គេ​ជា​រៀង​រហូត​ទៀត​នោះ​ទេ អ្នក​អាច​​មាន​ជម្រើស​ថ្មី​ដោយ​​​កំណត់​មិន​ឲ្យ​ឃើញ​ Post របស់​មិត្ត​ភក្តិ​ណា​មួយ​ក្នុង​រយៈពេល​ ២៤ ម៉ោង, មួយ​សប្ដាហ៍​ ឬ ៣០ ថ្ងៃ។ មុខងារ​ថ្មី​នេះ​ក៏​អាច​ប្រើ​ជា​មួយ​នឹង​ Page ឬ Group បាន​ផង​ដែរ។

ដើម្បី​អាច​ប្រើ​មុខងារ​នេះ​គ្រាន់​តែ​ចុច​លើ​សញ្ញា​ចុច​បី​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ Post របស់​មិត្ត​ភក្តិ​ ឬ Page ណា​មួយ​ រួច​ចុច​លើ​ពាក្យ​ថា​ Unfollow or Snooze CNN រួច​វា​នឹង​បង្ហាញ​ជម្រើស​លម្អិត​បន្ថែម​ទៀត។ បញ្ជាក់​ថា​នេះ​ជា​ការ​ធ្វើ​តេស្ត​មួយ​ ហេតុ​នេះ​មាន​តែ​គណនី​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​អាច​មាន​សំណាង​បាន​ប្រើ​មុខងារ​នេះ៕

ប្រភព៖ theverge   ប្រែ​សម្រួល៖ សុខហេង