​ល្ងាច​នេះ ផាត់​ សូដា​​ប៉ះ​​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី បើ​​​មាន​ឱកាស​នឹង​វ៉ៃផ្ដាច់​ហើយ

  • 2017-09-15 23:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ផាត់​ សូដា​ មាន​ការ​បារម្ភ​រឿង​កម្លាំង​ខ្លះ​ៗ​ផង​ដែរ​ ព្រោះ​ត្រូវ​សម្រក​ទម្ងន់​តាម​ប្រភេទ​គីឡូ​ដែល​ខាង​កម្មវិធី​កំណត់​ ហើយ​ការ​ថ្លឹង​ទម្ងន់​មុន​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​៣ដង​ឯណោះ។​

ផាត់ សូដា​ កំពុង​នៅ​ក្នុង​ក្លឹប​ហ្វឹកហាត់​ឯប្រទេសឥណ្ឌូណេស៊ី

ផាត់​ សូដា​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ស្នៀត​ប្រកួត​រូប​គេ​ហ្វឹកហាត់​បាន​ច្រើន​ខែ​មក​ហើយ​សម្រាប់​ត្រៀម​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​ ទាំង​គុន​ខ្មែរ​ និង​របៀន​ចាប់​ឃ្លេ​ ដោះ​ឃ្លេ​ជា​ដើម។​ ប៉ុន្តែ​អ្វី​ដែល​អ្នក​ប្រដាល់​ខាង​លើង​ព្រួយ​បារម្ភ​នោះ​គឺ​កម្លាំង​ស៊ុហ្វ​តែ​ម្ដង​ ខ្លាច​តែ​ប្រកួត​ទៅ​អស់​កម្លាំង​នៅ​ពេល​ប្រកួត​ទេ។​

ផាត់ សូដា​ ទី៣ រាប់​ពីឆ្វេងទៅ​

អ្នក​ប្រដាល់​វ័យ​ ២៧ឆ្នាំ​ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ ការ​ថ្លឹង​ទម្ងន់​ប្រកួត​លើក​នេះ​តម្រូវ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​៣ដង​ឯណោះ​ ថ្លឹង​ម្ដង​ត្រូវ​ពិនិត្យ​ទឹក​នោម​ម្ដង​ដើម្បី​មើល​ជាតិ​ទឹក​ ហើយ​ការ​បើ​ការ​ពិនិត្យ​លើក​ទី១​ និង​លើក​ទី២​ជាប់​ដូច​គ្នា​ មិន​បាច​ពិនិត្យ​និង​ថ្លឹង​លើក​ទី៣​នោះ​ទេ។​ ការ​ធ្វើ​ថ្លឹង​បែប​នេះ​ជា​ការ​លំបាក​យ៉ាង​ខ្លាំង​សម្រាប់​គេ​ ប៉ុន្តែ​ឥលូវ​នេះ​ដំណើរ​ការ​ថ្លឹង​ទម្ងន់​បាន​ចប់​សព្វ​គ្រប់​ហើយ​ និង​ពី​ពេល​នេះ​ទៅ​ចាប់​ផ្ដើម​បរិភោគ​បំប៉ន​ឡើង​វិញ។​ បើ​និយាយ​ពី​សមត្ថភាព​ដៃ​គូ​ប្រកួត​វិញ​អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​លើក​ឡើង​ទៀត​ថា​ កីឡាករ​ឥណ្ឌូណេស៊ី​ Matheis​ ពូកែ​ថយ​ហើយ​ខាវ​ដៃ​ និង​ម៉ាត់​ រឿង​ចាប់​លេង​ក្រោម​ សូដា​ ក៏​មិន​សូវ​បាន​ដឹង​ដែរ​ ប៉ុន្តែ​ខ្លួន​នឹង​ប្រយ័ត្ន​ ហើយ​បាន​ត្រៀម​ក្បាច់​ផ្សេងៗ​ដើម្បី​ទប់​ទល់​ហើយ។

ផាត់ សូដា ស្ដាំ និង​ដៃគូខាងឆ្វេង

គូ​បញ្ជាក់​ថា​កីឡាករ​ ផាត់​ សូដា​ របស់​កម្ពុជា​នឹង​ត្រូវ​ឡើង​ប្រឈម​ជា​មួយ​អ្នក​ប្រដាល់​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ឈ្មោះ​ Matheis​ នៅ​ក្នុង​កម្មវិធី​ប្រដាល់​ One Championship ​ថ្ងៃ​ទី១៦ ​កញ្ញា​ ២០១៧​ នេះ​នៅ​ទី​ក្រុង​ Jakarta​ ចាប់​ពី​ម៉ោង​ ៧ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​